កីឡាករ Sergi Enrich និង Antonio Luna របស់ក្លិប Eibar នៅក្របខ័ណ្ឌកំពូល របស់អេស្ប៉ាញបានចេញសេចក្តីថ្លែងការណ៍ រួមគ្នាដើម្បីសុំទោសជាសាធារណៈក្រោយពីមានលេចធ្លាយវីដេអូសិចរបស់ពួកគេទាំងពីរនាក់ ។
កីឡាករទាំងពីរនាក់នេះបានបង្ហោះសេចក្តីថ្លែងការណ៏របស់ខ្លួននៅលើគណនី Twitter ផ្លូវការរបស់ខ្លួនដោយបង្ហាញពីការ សោកស្តាយយ៉ាងខ្លាំងដែលបានធ្វើឲ្យបាត់បង់កិត្តិយសរបស់ក្លិបនិងភាពអាម៉ាស់ ដល់អ្នកគាំទ្រផងដែរ ។
ប៉ុន្តែ Sergi Enrich និង Antonio Lunaបានអះអាងថាវីដេអូដែលបានលេចធ្លាយលើប្រព័ន្ធអុីនធើណេតកាលពីថ្ងៃពុធនោះ ពុំមានការអនុញ្ញាតពីសាមីខ្លួននោះទេ ហើយវីដេអូនោះគឺជាសកម្មភាពឯកជនរបស់ពួកគេស្ថិតនៅក្រោមសិទ្ធិសេរីភាពដែលពួកគេមាន ។
ពួកគេបាននិយាយថា “យើងពិតជាសោកស្តាយខ្លាំងណាស់ដែលមានរឿង អាម៉ាស់បែបនេះកើតឡើងដែលជាការធ្វេសប្រហែសមួយរបស់យើងត្រូវទទួលខុស ត្រូវ។ យើងសោកស្តាយចំពោះការបាត់ បង់កិត្តិយសផ្ទាល់ខ្លួននិងមុខមាត់ក្លិប Eibar ហើយថែមទាំងប៉ះពាល់យ៉ាងខ្លាំង ដល់អ្នកគាំទ្រទៀតផង ។ ក្នុងនាមជាកីឡា ករបាល់ទាត់អាជីពយើងត្រូវធ្វើជាគំរូល្អគ្រប់សកម្មភាពទាំងអស់នៅក្នុងសង្គមពិសេសចំពោះកុមារ។ យើងសុំទោសប្រសិនបើរឿងនេះប៉ះពាល់ដល់អ្នករាល់គ្នា”។
គួរបញ្ជាក់ថា Antonio Luna ធ្លាប់ជា កីឡាករបស់ក្លិប Aston Villa ហើយបានលេង នៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសទៀតផង។ ចំណែកក្លិប Eibar កំពុងតែមាន១១ពិន្ទុក្រោយ៧ប្រកួតនៅអេស្ប៉ាញ La Liga ៕