ព័ត៌មានទាន់ហេតុការណ៍៖

អធិការខណ្ឌឫស្សីកែវ និងមន្រ្តីក្រោមឪវាទ រៀបចំសូត្រមន្តឡើងអគារអធិការខណ្ឌថ្មី និងពិធីថ្លែងអំណរគុណដល់ សប្បុរសជន

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោកអធិការខណ្ឌឫស្សីកែវ រួមជាមួយមន្រ្តីក្រោមឪវាទជាច្រើនរូប បាននិមន្តព្រះសង្ឃរៀបចំសូត្រមន្ត ឡើងអគារអធិការខណ្ឌថ្មី ក្នុងនោះ ក៏មានរៀបចំពិសារអាហារសាមគ្គី ដើម្បីថ្លែងអំណរគុណដល់ សប្បុរសជន ដែលបានចូលរួមកសាង និងប្រមូលជាសម្ភារៈ គ្រឿងឧបភោបបរិភោប មួយចំនួន យកទៅជួយដល់ ជនភៀសសឹក និងវីរៈកងទ័ពជួរមុខ។

ក្នុងពិធីនេះ ក៏មានកអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ប៊ុនធឿន និងស្វាមី លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ និងភរិយា រួមជាមួយវត្តមានលោកស្នងការរងនគរបាលរាជធានីភ្នំពេញផងដែរ

ចំពោះថវិកា ដែលទទួលបានពីសប្បុរសជន បានមកពីការគៀរគរ តាមរយៈលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ដោយផ្ទាល់ និងរួមទាំងមន្រ្តី នៅក្នុងអធិការខណ្ឌ ដើម្បីយកមកជួសជុល និងសាងសង់ អាគារអធិការដ្ឋាន ថ្មី។ 

ក្នុងពិធីនេះដែរ លោកអធិការនគរបាលខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ លោកជំទាវ លោក លោកស្រី និងកងកម្លាំងនគរបាល ចំពោះ សប្បុរសជន ដែលបានជួយកៀរគរ សប្បុរសជន ចូលរួមគាំទ្រ និងអភិវឌ្ឍ លើគម្រោងជួសជុលកែលម្អ សាងសង់បន្ថែម សំណង់អាគារ និងសង់របង អធិការខណ្ឌឫស្សីកែវ ឱ្យសម្រេចបាន និងកំពុងបបន្តអនុវត្តគម្រោង។ 

លោកអធិការនគរបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា ក្នុងនោះសម្រេចបាន ករប្រោនជួសជុលកែលម្អ និងសាងសង់បន្ថែមសំណង់កោរ ជាន់ផ្ទាល់ដី និងកំពុងបន្តកៀរគរសប្បុរសជន ចូលរូមសាងសង់ដំបូល ជួសជុលកែលម្អបន្ទប់ការងារ ជាន់ទី១ និងអភិវឌ្ឍលើផ្ទៃដីក្រោយអគារអធិការដ្ឋាន (ធ្វើរបង ចាក់បេតុងកម្រាលនិងធ្វើដំបូល គ្រោងដែកប្រក់ស័ង្កសី៕


ចែករំលែក៖