ខេត្តព្រះវិហារ ៖ តំណាងលោកស្រី កែកុល សោភា នាយិកាក្រុមហ៊ុនទូរីត្រេឌីង & អ៊ុនវេសម៉ិន ឯ.ក បានឧបត្ថម្ភថវិកាចំនួន ៣០លានរៀលជូនរដ្ឋបាលខេត្តព្រះវិហារដើម្បីគ្រប់គ្រងមណ្ឌលសុវត្ថិភាព និងផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។
សូមបញ្ជាក់ថា ៖ លោក គឹម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា ៖ រដ្ឋបាលខេត្តព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី កែកុល សោភា នាយិកាក្រុមហ៊ុនទូរីត្រេឌីង & អ៊ុនវេសម៉ិន ឯ.ក ដែលបានឧបត្ថម្ភថវិកាចំនួន ៣០.០០០.០០០៛(សាមសិបលានរៀលគត់) ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីគ្រប់គ្រងមណ្ឌលសុវត្ថិភាព និងផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
លោក គឹម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ សូមប្រសិទ្ធពរ បវរមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺៈអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច