ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបង្ហាញការមិនពេញចិត្តចំពោះសារព័ត៌មានថៃមួយចំនួន ទាំងផ្លូវការ និងមិនផ្លូវការ ដែលបានយកលិខិតផ្លូវការរបស់កម្ពុជា ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ទៅផ្សព្វផ្សាយក្នុងលក្ខណៈដូចជាលិខិតបែកធ្លាយ និងបកស្រាយខ្លឹមសារដោយមិនស្របតាមអត្ថន័យពិតប្រាកដ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានថ្លែងតាមរយៈបណ្តាញសង្គមផ្លូវការថា៖ “សារព័ត៌មានថៃមួយចំនួន ទាំងផ្លូវការ និងមិនផ្លូវ បានយកលិខិតផ្លូវការ (ផ្ញើជូនរដ្ឋមន្ត្រីការពារជាតិថៃ) ទៅបង្ហោះសម្តែងដូចជាការបែកធ្លាយ។
បន្ថែមពីនេះ ប្រមុខការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា តែសម័យនេះហើយ មានទាំងGoogle Translate, ទាំងChatGPT ព្រមទាំង Gemini ដែលអាចបកប្រែភាសាអង់គ្លេសបាន តែអត្ថន័យដូចមិនមានខ្លឹមសារដូចដែរខាងសារព័ត៌មានថៃបានយកទៅផ្សាយជូនប្រជាជនថៃ បានជ្រាបពិតប្រាកដសោះ។ ខ្ញុំឆ្ងល់ឡើងលែងឆ្ងល់ហើយ”៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច