ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសំរោងទងបង្រ្កាបក្រុមក្មេងទំនេីង ដេ​ញ​កាប់អ្នកដំណេីរកណ្ដាលរាត្រីបាន១៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​  មន្ត្រីនគរបាលស្រុកសំរោងទងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ខែធ្នូនេះថា ក្រុមជនសង្ស័យដែលធ្វើសកម្មភាពដេគកាប់អ្នកធ្វើដំណើរតាមផ្លូវ ត្រូវបាននគរបាលបង្ក្រាបបានចំនួន២៤នាក់កាលពីថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៥។

មន្ត្រីខាងលើបានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនេីងដេ​ញ​កកាប់អ្នកដំណេីរកណ្ដាលរាត្រីនេះ អនុវត្តតាមបទ​បញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងចង្អុលដឹកនាំលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នង​ការរង​ទទួលផែនព្រហ្មទណ្ឌ​និងការដឹកនាំផ្ទាល់ពីលោកឧត្ដមសេ​នីយ៍ត្រី រស់ រដ្ឋា ស្នងការរងទទួ​លជំនួយការ​ ដឹកនាំការិយា​ល័​យព្រហ្មទណ្ឌ​កំរិតស្រា​ល​សហការជាមួយកំលាំងនគរបាល​ នៃអធិកា​រដ្ឋាន​នគរបាលស្រុកសំរោងទង​ ធ្វេីការស្រាវ ជ្រាវឈានទៅបង្រ្កាបមុខសញ្ញាបក្ខពួកក្រុមក្មេងទំនេីង​ ដែល​ប្រេីកាំបិតផ្គាក់ដេញកាប់ យុវជនស្អា​តស្អំ២នាក់​ ដែលជិះម៉ូតូគ្មានស្លា​កលេខ​ HONDA DREM កាលពីយប់ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ២០២៥​ ​នៅវេលារំលងអាធ្រាត ម៉ោង ១:២០​ នាទីនៅភូមិកែវឧត្តម​ ឃុំត្រពាំងគង​ បែកចង្កៀងមុខក្រោ​យ​ កំបាំងម៉ូតូ​ កុងទ័រ​ និងដាច់កាត់​តា​ប៊ូក្រោយ។ ក្រោយធ្វេីសកម្មភាព​ក្រុមជន​សង្ស័យបានជិះម៉ូតូគេចខ្លួន​បាត់អស់​ ។ 

ជាក់ស្ដែងក្នុងប្រតិបត្ដិការ​ កំលាំងបា​នស្រាវជ្រាវនិងឃាត់មុខស​ញ្ញាក្មេងទំនេីង​ សរុប ១៣នាក់​ ដកហូតម៉ូតូ ៤គ្រឿង កាំបិតផ្គាក់ ២ដើម និង ដាវ ១ដើម ៖

   ១-ឈ្មោះ ជុក រតនា ហៅមួយ ភេទប្រុស អាយុ១៧ឆ្នាំ

   ២-ឈ្មោះ មាន វ៉ាលិ ភេទប្រុស អាយុ១៤ឆ្នាំ

   ៣-ឈ្មោះ ផន សូវិត ភេទប្រុស អាយុ១៧ឆ្នាំ

   ៤-ឈ្មោះ ពិសិដ្ឋ សម្បត្តិ ហៅតុ ភេទប្រុស អាយុ១៦ឆ្នាំ​

   ៥-ឈ្មោះ ទឹម ផាត់ណៃ ភេទប្រុស អាយុ១៨ឆ្នាំ 

   ៦-ឈ្មោះ វុទ្ធី វឌ្ឍនា ហៅរុយ ភេទប្រុស អាយុ១៦ឆ្នាំ

   ៧-ឈ្មោះ វី ណូ ភេទប្រុស អាយុ ១៥ឆ្នាំ 

   ៨-ឈ្មោះ សឿង សារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ 

   ៩-ឈ្មោះ សាន សុឈឿន អាយុ ១៧ឆ្នាំ ( កាន់កាំបិតផ្គាក់ ) 

   ១០-ឈ្មោះ លី សុខហេង ភេទប្រុស អាយុ ១៦ឆ្នាំ ( កាន់ដាវ ) 

   ១១-ឈ្មោះ មុត ភ័ក្រត្រា ភេទប្រុស អាយុ ១៧ឆ្នាំ 

   ១២-ឈ្មោះ វ៉ាន់ គីមហុង ភេទប្រុស អាយុ ១៩ឆ្នាំ

   ១៣-ឈ្មោះ ហៀង ចាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ ( កាន់កាំបិតផ្គាក់ )

ក្រុមក្មេងទំនេីងទាំងនេះបានឆ្លើយសារភាពថា ពួកខ្លួន​ ធ្លាប់ធ្វេីសកម្មភាពដេញកា​ប់ម៉ូតូ​អ្នកដំណេីរ​តាមផ្លូវជាតិលេ​ខ៤ មុខហាងនំបុ័ង និងនៅតាម​ផ្លូវ​១៣០ ភូមិស្ពានតោ ឃុំរលាំង​គ្រើល នាគ្រាកន្លងមកផងដែរ។ ករណីនេះបានកសាងសំណុំរឿងប្រគល់ជូនការិយាល័យ​ជំនាញបន្ដនីតិវិធី៕


ចែករំលែក៖