ខេត្តព្រះសីហនុ : លោក ហែម ដារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដុតកំទេចផលិតផលម្ហូបអាហារដែលមិនអនុលោមតាមលក្ខខ័ណ្ឌតម្រូវផ្នែកបច្ចេកទេស ឬមានកត្តាជាគ្រោះណាមួយ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធានាឱ្យបាននូវផលិតផលប្រើប្រាស់ និងម្ហូបអាហារដែលមានសុវត្ថិភាពចំពោះសុខភាព ដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា, ៖ ពិធីដុតកំទេចទំនិញ បានធ្វើឡើងនៅទីលានចាក់សំរាមខេត្តព្រះសីហនុ ស្ថិតក្នុងភូមិអូរកំបុត ឃុំអូរឧកញ៉ាហេង ក្រុងកំពង់សោម ក្រោមអធិបតីភាព លោក ហែម ដារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរបរិស្ថាន ព្រះរាជអាជ្ញា សាខាគយ និងរដ្ឋាករខេត្ត សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្ត ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថ
ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីនៃអគ្គនាយកដ្ឋានកិច្ចការពាអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្តព្រះសីហនុ។
នៅក្នុងឱកាសនោះ លោក ហែម ដារិទ្ធ អភិបាលរង បានកោតសរសើរដល់មន្ត្រីសាខា ក ប ប ខេត្តព្រះសីហនុ ដែលបានដកហូតម្ហូបអាហារមិនភាពអនុលោម មកកំទេចចោលទាន់ពេលវេលា ព្រោះទំនិញនេះអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្ត បានមានប្រសាសន៍ថា ការដុតកំទេចទំនិញថ្ងៃនេះ គឺដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាគោលនយោបាយចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាអោយ ម្ហូបអាហារ គ្មានសារធាតុគីមី មានអនាម៏យ រក្សាអោយបាននូវសុខភាពប្រជាពលរដ្ឋ ស្ថេរភាពទីផ្សារផ្នែកម្ហូបអាហារ នាំអោយមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។
ទន្ទឹមគ្នានោះដែរ លោកប្រធានសាខា ក៍បានផ្តាច់ញ្ញ៉ាបន្តការងារអនុវត្តន៍តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់លោកស្រី ចម និមល្ម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ហៅកាត់ថា ក.ប.ប.) ជាពិសេសពីសំណាក់លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំមន្ត្រីសាខា ក.ប.ប. ទាំងអស់ បន្តប្រឹងប្រែងត្រួតពិនិត្យទំនិញនៅលើទីផ្សារ និងនៅតាមហាងលក់ទំនិញនានាថែមទៀត ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ជូនអ្នកប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ និងក្នុងប្រទេសកម្ពុជា ដោយអនុលោមតាមកម្មវិធីអភិក្រម ស្តីពី «ការគ្រប់គ្រងហានិភ័យ» ផ្អែកលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តច្បាស់លាស់។
សូមជម្រាប ផងដែរថា ជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យម្ហូបអាហារ នៅតាមទីផ្សារ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កំពុងទទួលបានផ្លែផ្កាពីការងារទាំងនេះ ដែលធ្វើអោយលុបបំបាប់ទាំងស្រុងនូវសារធាតុគីមីបន្ថែម ដ៍គ្រោះថ្នាក់មួយចំនួនដូចជា : បូរ៉ាក់ ហ្វ័ម៉ាលីន និងសារធាតុគីមី អូរ៉ាមីន-អូ ជាដើម។
នៅក្នុងឆ្នាំ២០២៤-២៥ បានរកឃើញ និងដកហូតទំនិញខូចគុណភាព និងម្ហូបអាហារពុំមានសុវត្ថិភាព នៅតាមទីផ្សារនៃខេត្តព្រះសីហនុ សរុបចំនួន ជាងមួយពាន់គីឡូក្រាម ដូចជា (នំកញ្ចប់ មីចំរុះ គ្រឿងកំប៉ុង គ្រឿងសមុទ្រ និងបន្លែ ផ្លែឈើ ផ្ទុកនូវសំណល់ថ្នាំកសិកម្ម) យកទៅដុតកំទេចចោល។
ក្នុងកាលៈទេសៈប្រទេសជាតិមានបញ្ហា មន្ត្រី ក ប ប នៅតែបន្តចុះជាប់ជាប្រចាំនៅតាមទីផ្សារទូរទាំងប្រទេស ការរក្សាបាននូវកំណើនផលិតផលក្នុងស្រុក ដែលជាផ្លែផ្កាមួយគួរជាទីមោទនៈ។
ទោះបីយ៉ាងណា លោកប្រធានសាខា ក៍សូមផ្តាំផ្ញើដល់បងប្អូនអាជីវករ ត្រូវប្រកាន់ជំហរប្រគួតប្រជែងដោយសមធម៌ មិនត្រូវលក់ដូរបង្ខូចតម្លៃទំនិញ យកទំនិញហួសកាលបរិច្ឆេទ ទំនិញគ្មានប្រភពច្បាស់លាស់ ឬទំនិញក្លែក្លាយយកធ្វើការលក់ដូរនោះឡើយ។
បើពុំនោះទេ ក ប ប នឹងអនុវត្តតាមផ្លូវច្បាប់គុណភាព សុវត្ថិភាព នៃផលិតផលទំនិញ និងសេវា និងច្បាប់ផ្សេងទៀត ដោយមានវិធានការ ដកហូតអាជ្ញាបណ្ណ ក្នុងករណីមិនរាងចាល ឈានដល់ការបិតអាជីវកម្មទាំងស្រុងតែម្តង៕
សូមអរគុណ,
ដោយ , សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច