ខេត្តឧត្តរមានជ័យ ៖ ពិធីសម្ពោធជាផ្លូវការព្រះបដិមាលោកេស្វរៈនេះនឹងចាប់ផ្ដើមនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦វេលាម៉ោង ៦:៣០នាទីព្រឹក នៅបរិវេណរង្វង់មូលដៃប្រាំបីផ្ទាល់តែម្ដង។
ពិធីនេះនឹងមានការរាប់បាត្រព្រះសង្ឃចំនួន ១០៨អង្គ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា ការពារព្រំដែនដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
សូមអញ្ជើញ បងប្អូនប្រជាពលរដ្ឋ នឹង សាធាណៈជនទាំងអស់ដែលមានបំណងចូលរួម សូមមេត្តាចូលរួមក្នុងពិធីខាងលើតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ៕

ប្រភព ៖ (ទទក)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច