ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលចាប់ខ្លួនជនសង្ស័យ២នាក់នៅខណ្ឌជ្រោយចង្វា ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថា មានករណី“ចែកចាយ និងជួញដូរគ្រឿង ញៀន” នៅចំណុចផ្លូវលំ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញរួចមក កម្លាំងសមត្ថកិច្ចបានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

លោកឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរងនិងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំពីលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងយើងបានចុះទៅដល់ទីតាំងបើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់(ស្រី១នាក់)។

វត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៌សថ្លាជាគ្រឿងញៀនចំនួន១២ថង់តូច, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ១គ្រឿង, ទូរស័ព្ទដៃចំនួន៤គ្រឿង, ម៉ូតូចំនួន២គ្រឿង, កាបូបស្ពាយសម្រាប់លាក់ទុកគ្រឿងញៀនចំនួន២និងថង់សម្រាប់ច្រកគ្រឿងញៀនលក់មួយ ចំនួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕


ចែករំលែក៖