ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- តាមការទស្សន៍ទាយរបស់ហោរាសាស្ត្រសៀមថា = នៅឆ្នាំ២០២៦នេះប្រទេសសៀមនឹងជួបគ្រោះធំខ្លាំង ឆ្នាំទៅទាំងស្រុតដី ទឹកជំនន់ ខ្យល់ព្យុះ មានអគ្គីភ័យច្រើនកន្លែង ការបោះឆ្នោតមានជម្លោះខ្លាំង ការដឹកនាំប្រទេសត្រូវប្រជាជនបាត់ជំនឿ រដ្ឋាភិបាលមានអាយុខ្លី មានវិបត្តិសង្គមខ្លាំង?
២- ជប៉ុនបានដឹងការពិតអស់ហើយថាសៀមពិតជាឈ្លានពានកម្ពុជាយ៉ាងកម្រោល = និងបានប្រើគ្រប់សកម្មភាពអសីលធម៌ អមនុស្សធម៌លើប្រជាជនកម្ពុជា។
៣- សៀមបានយកគំរូតាមប្រទេសរុស្ស៊ីច្បាមយកទឹកដីអ៊ុយក្រែន = សៀមក៏ច្បាមយកទឹកដីកម្ពុជាដោយមិនគោរពច្បាប់អ្វីទាំងអស់ទោះអាជ្ញាធរសៀមធ្លាប់បានទទួលស្គាល់ចុងក្រោយជាង១០០ឆ្នាំមកហើយក៏ដោយ?
៤- កម្ពុជាប្រឆាំងដាច់ខាតសកម្មភាពវាយយកទឹកដីខ្មែរដោយសៀមប្រើកម្លាំង = សៀមរំលោភលើកិច្ចព្រមព្រៀងទាំងអស់ដែលសៀមបានចុះហត្ថលេខាជាមួយកម្ពុជា?
៥- ក្រោយបារាំងប្រគល់ឯករាជ្យមកឲ្យកម្ពុជា សៀមមិនបានប្រគល់ប្រាសាទព្រះវិហារមកឲ្យកម្ពុជាទេ = រហូតដល់១៩៦២ដែលចាញ់ក្តីកម្ពុជាពីប្រាសាទព្រះវិហារសៀមនៅតែកាន់កាប់លើប្រាសាទ លុះមកដល់២០០៨ ទើបICJកាត់ក្តីថាប្រាសាទក៏ជារបស់ខ្មែរ ដីនៅក្រោមប្រាសាទក៏ជារបស់ខ្មែរទើបសៀមខឹងខ្លាំងណាស់ដែលជាមូលហេតុធ្វើឲ្យសៀមទម្លាក់គ្រាប់បែកកម្ទេចប្រាសាទចោលតែម្តង?
៦- ការដែលសៀមប្រើផែនទីខ្នាត១/៥០.០០០ = ០.០០០០២ គឺមានបំណងឈ្លានពានកម្ពុជាតែម្តង។
៧- ទន្ទឹមនឹងសភាពការណ៍ប្រទេសជាតិកំពុងត្រូវសៀមឈ្លានពាននិងវាយកម្ទេចបំបាត់តាងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងសាធារណៈដោយរំលោភច្បាប់ = អាទាស់បានដៃគិតតែពីវាយប្រហារបន្តុះបង្អាប់ថ្នាក់ដឹកនាំកម្ពុជាដោយប្រការអវិជ្ជមានផ្សេងៗ តាមរយៈការរកស៊ីជាមួយក្មេងៗ?
៨- អាទាស់ចេះតែដឹងហើយថាកាំភ្លើងចិននៅពេលបាញ់ទៅផ្ទុះគ្រោះថ្នាក់អ្នកបាញ់ = ដឹងពេកហើយតែអាទាស់មិនដែលបានបាញ់មួយគ្រាប់ណាទេ?
៩- បារាំងត្រៀមផ្តល់ឯកសារឲ្យកម្ពុជាក្នុងការប្តឹងសៀមទៅតុលាកាយុត្តិធម៌អន្តរជាតិ = កម្ពុជាមានឯកសាររឹងមាំក្នុងការប្តឹងសៀមទៅតុលាការ។
១០- សៀមវាមិនស្តាប់និងគោរពសាលក្រមតុលាការទេ = បញ្ហាសំខាន់ត្រូវមានយន្តការចាប់បង្ខំឲ្យសៀមគោរពសាលក្រមតុលាការ? ៕
ដោយ ៖ លោក សុខ ឥសាន

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច