ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រកាសចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ!

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សូមជម្រាបជូនដំណឹង ដល់ម្ចាស់កាស៊ីណូ ម្ចាស់អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំទាំងអស់ជ្រាបថា អនុវត្តតាម បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងចាត់វិធានការបង្ក្រាបដោយមិន លើកលែង ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE (ONLINE SCAMS) SCA រហូតដល់សកម្មភាពភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបានបោសសម្អាតទាំងស្រុងក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ ក្នុងន័យនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នើសុំកិច្ចសហការប្រកបដោយភាពស្មោះត្រង់ ពីម្ចាស់កាស៊ីណូ អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំត្រូវចូលរួមកិច្ចសហការតាមការណែនាំដូច ខាងក្រោម៖

១.ត្រូវផ្សព្វផ្សាយ អំពីព័ត៌មាន នៃការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នឹងចូលរួមសហការផ្តល់ព័ត៌មានករណីសង្ស័យខ ឱ្យបានទូលំទូលាយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នឹងចូលរួមស គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឱ្យបានឆាប់រហ័ស ។

២.មិនត្រូវទទួលឱ្យស្នាក់នៅចំពោះជនបរទេស ដែលគ្មានឯកសារច្បាស់លាស់ ឬក្រុមជនសង្ស័យថា ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលរត់គេចពីតំបន់ផ្សេងៗ ឬអាគារណា មួយដែលនៅជិតៗនោះ ។

៣.ចំពោះជន ឬក្រុមដែលជាមុខសញ្ញា នៃក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបញ្ឈប់ការជួលឱ្យស្នាក់នៅ ក្នុងគ្រប់រូបភាពជាបន្ទាន់។

៤.ក្នុងករណីមានការលួចលាក់ផ្តល់ព័ត៌មានមិនពិត ឬភូតកុហកបិទបាំងក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ខាងលើ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ ដោយគ្មានការ លើកលែងទៅលើម្ចាស់ទីតាំងល្មើស។

៥.ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវសហការផ្តល់ព័ត៌មានពីករណីខាងលើ ដើម្បី

ចូលរួមជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ក្នុងការចុះបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ទទួលបានសេចក្តីជូនដំណឹងនេះ សូម ម្ចាស់កាស៊ីណូ ម្ចាស់អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ ម្ចាស់ ទីតាំងរស់នៅប្រមូលផ្តុំ និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមកិច្ចសហការក្នុងការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យទទួលបានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ៕

ដោយ៖តារា


ចែករំលែក៖