ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបករណី ខាងកូនកំលោះ នឹងកូនក្រមុំ វាយគ្នា អុកឡុកនៅក្នុងកម្មពិធីមង្គលការស្រុកសាមគ្គីមុនីជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ករណីហិង្សានៅក្នុងកម្មវិធីមង្គលការថ្មីមួយទៀតបានកើតឡើងនៅឯស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ ធ្វើឲ្យក្រុមគ្រួសារសាមីដើមការខាតបង់និងបាត់បង់កិត្តិយសព្រោះតែអ្នកចូលរួមក្នុងកម្មវិធីបង្ក។

ដោយអនុវត្ដតាមបញ្ជាដឹកនាំលោកឧត្តមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ នៅថ្ងៃទី ២៥ ខែ​មករា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​២​២​និ​ង​៣០​នាទី នៅចំណុចភូមិពោធិ៍ ឃុំដំ​ណាក់​រាំង ស្រុកសាមគ្គីមុនីជ័យ មា​នករណីហិង្សាវាយគ្នាទៅ​វិញទៅ​ម​កនៅក្នុងកម្មវិធីមង្គលការមួយកើ​ត​ឡើងដែល​បង្កឡើងដោយភ្ញៀវខា​ង​កូនប្រុសនិងភ្ញៀវខាងកូនស្រីចំនួ​ន​២ក្រុមបានធ្វើសកម្មភាពយកកែវស្រា គប់និងវាយគ្នាទៅវិញទៅមក​បណ្ដាលឲ្យរងរបួសទាំងសងខាង​ ។

ក្រោយហេតុការណ៍ខាងលេី​ កំលាំងនគរបាលស្រុកដឹកនាំដោយលោកវរសេនីយ៍ទោ​ សាវ​ សុភក្ដី​ អធិការនគរបាលបានចុះដ​ល់កន្លែងកេីតហេតុ​ រោងមហាសេរីម​ង្គល​ ឃាត់ខ្លួន​ ៖

ភ្ញៀវខាងកូនស្រីមានបក្សពួកចំនួន៣នាក់
​ (១)-ឈ្មោះ ផល ភួយ ភេទប្រុ​ស អាយុ២៥ឆ្នាំ ត្រូវរបួសស្រាលចំក្បាល (ឃាត់ខ្លួនបាន)​
​ (២)-ឈ្មោះ កូវ ពន្លឺ ភេទប្រុស
អាយុ២០ឆ្នាំ ត្រូវរបួសស្រាលចំម្រាមដៃ (ឃាត់ខ្លួនបាន)
​ (៣)-ឈ្មោះ ថន តាក់ ភេទប្រុ​ស
អាយុ៣២ឆ្នាំ (គេចខ្លួន)រស់នៅនៅភូមិពោធិ៍ ឃុំដំណាក់​រាំ​ង ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ​ ។

​ភ្ញៀវខាងកូនប្រុស មានបក្សពួ​កចំនួន២នាក់
​ (១)-ឈ្មោះ វ៉ន់ វីរៈ​ ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកកាន់ខ្សែរក្រវ៉ាត់វៃ (ឃាត់ខ្លួនបាន )
​ (២)-ឈ្មោះ រស់ រ៉ាយ ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវរបួសធ្ងន់ចំក្បាលដេរចំនួន៣០ឆ្នេរ (កំពុងព្យាបាល​នៅមន្ទីពេទ្យ) រស់នៅ ភូមិត្រពាំងរុន ឃុំដំណាក់​រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ​ ។

សមត្ថកិច្ចរកឃេីញ​វត្ថុតាងដែ​ល​បន្សល់ទុកនៅក​ន្លែ​ងកើត​ហេ​តុ អំពែងកែវបែក​មួយចំនួន។ បច្ចុប្បន្នក្រុមជនស​ង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរ​បា​លស្រុកសាមគ្គីមុនីជ័យ​ ដើម្បីកសាងសំណុំរឿងចាត់​ការតាមនីតិវិធីបន្ត៕


ចែករំលែក៖