ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះរថយន្ត១គ្រឿងផ្អើលសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់

ចែករំលែក៖

ខេត្តបាត់ដំបង៖ រថយន្ត០១គ្រឿងត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ១៨និង០០ នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១៧ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះអគ្គីភ័យខាងលើនេះបានបណ្តាលឱកយឆាបឆេះរថយន្ត១គ្រឿងម៉ាក TOYOTA CAMRY ស៊េរីឆ្នាំ១៩៩៧ ពាក់ផ្លាកលេខ ភ្នំពេញ 2M-4793 អ្នកបើកបរឈ្មោះ សុខ សុភ័ក្រ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះដែរ ភ្លាមៗនោះសមត្ថកិច្ចជំនាញស្រុកថ្មគោលបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿងដើម្បីជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ០១ ឡានទើបគ្រប់គ្រងស្ថានភាពបាន ហើយក៏មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ៕


ចែករំលែក៖