ភ្នំពេញ៖ ប្តីប្រពន្ធមួយគូបានប្រេីហិង្សាដាក់គ្នាបណ្តាលឲ្យប្រពន្ធរងរបួសបែកក្បាល ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យកាលពីវេលាម៉ោង២និង៥៥នាទីរសៀកែរួច,ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ តា ម៉ារី ភេទស្រី អាយុ២៤ឆ្នាំ រងរបួសក្បាលនិងពិបាកដកដង្ហេីម មានស្រុកកំណើតនៅភូមិចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុប្តីបានយកទូរស័ព្ទទៅបញ្ចាំ តែប្រពន្ធមិនឲ្យយកទៅ ក៏ជជែកគ្នាយ៉ាងខ្លាំង បន្ទាប់មកក៏បានប្រេីហិង្សាដាក់គ្នាទៅវិញទៅមកបណ្តាលឲ្យប្រពន្ធរងរបួសបែកក្បាល។
ក្រោយកេីតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈដើម្បីព្យាបាលរបួស៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច