ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្តលឿនបុកខឿនផ្លូវក្រឡាប់ផ្ងាជេីង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ទំនងជាងងុយដេក​ រឺស្រវឹង​បានបេីករងយន្ត TOYOTA Prius​ ក្នុងល្បឿនលឿនរេចង្កូតទៅបុកខឿនពុះចែកផ្លូវបណ្តាលឲ្យរងការខូចខាតរថយន្តក្រឡាប់ផ្ងាជេីង​ បង្កការភ្ញាក់ផ្អេីលកាលពី​វេលា​ម៉ោង​៣:៤០នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​០៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង​ សង្កាត់​ចោមចៅ​ទី២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់​បេីក​រថយន្ដ​ TOYOTA Prius ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BL-0825 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅ​ ក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុក៏បាន​រ៉េ​ចង្កូត​បុក​ខឿន​ពុះ​ចែក​ផ្លូវ​រួច​បន្ត​ទៅ​បុក​បង្គោល​ផ្លាកប៉ាណូ​ពានិជ្ជកម្ម​បណ្ដាល​ឲ្យ​បាក់​រលំ​ចំនួន​មួយ​ដេីម​ ចំណែក​ឯ​រថយន្ត​ក្រឡាប់​ផ្ងារ​ជេីង​។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វេី​ការវាស់វែង​យក​រថយន្ដ​ទៅ​រក្សាទុក​រង់​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖