ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ា សុជាតិវង្ស ៖ រាជធានីភ្នំពេញកំពុងប្រឈមបញ្ហាកកស្ទះចរាចរណ៍ កាន់តែធ្ងន់ឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ ដោយកង្វះខាតមធ្យោបាយដឹកជញ្ជូនសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ ជាលទ្ធផលនៃកំណើន សេដ្ឋកិច្ចនិង កំណើនប្រជាជនដ៏ឆាប់រហ័សនៅរាជ ធានីភ្នំពេញ ចំនួនយានយន្ត និងទោយចក្រយានយន្ត ដែលបានចុះបញ្ជីមានការកើនឡើង យ៉ាងគំហុកក្នុងរយះពេលប៉ុន្មាណឆ្នាំចុងក្រោយនេះ ។

ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ ចរាច រណ៍កើតមាននៅក្នុងរាជធានីភ្នំពេញកាន់តែធ្ងន់ធ្ងរឡើងពី មួយថ្ងៃទៅមួយថ្ងៃ ។ កង្វះខាត មធ្យោយបាយដឹកជញ្ជូនសាធារណះក៏ជាការប្រឈមមួយក្នុងចំណោម បញ្ហាប្រឈមសំខាន់ៗ ដទៃទៀតដែល ត្រូវដោះស្រាយ។

នេះជាលើកឡើង របស់លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ ក្នុងពិធី ចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាលើគម្រោង សហប្រតិបត្តិការ បច្ចេក ទេសសម្រាប់ពង្រឹងសមត្ថភាពដឹកជញ្ជូនតាមរថយន្តក្រុងសាធា រណៈ

នៅរាជធានីភ្នំពេញ និងកំណត់ ហេតុនៃកិច្ចពិភាក្សាសម្រាប់ ការ សិក្សា រៀបចំ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូ ប្រឡាយ លូ នៅរាជធានីភ្នំពេញដំណាក់កាលពីទី៤ ជាមួយលោក ADACHI Itsu ( អាដាឈិ អ៊ីហ្សុ) ប្រធានតំណាងចៃការ ប្រចំានៅកម្ពុជា នាព្រឹកថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០១៦ នៅសាលា រាជ ធានីភ្នំពេញ រួមជាមួយ មន្ដ្រីជំនាញ ក្រោមឱវាទសាលារាជធានីផងដែរ ។

លោក ប៉ា សុជាតិវង្ស បាន បញ្ជាក់ថា៖ ដោយហេតុនេះហើយ វាជាការចាំបាច់ដែលត្រូវមានប្រព័ន្ធដឹកជញ្ជូន សាធារណះមួយដែលត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធិភាព ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋ បាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែង និងដាក់ចេញនូវ វិធានការណ៍រដ្ឋបាលជាច្រើន ដោយក្នុងនោះរួមទាំងការដាក់អោយដំណើរការរថយន្តក្រុងសាធារណះដែលកំពុងប្រតិបត្តិការនាពេលបច្ចុប្បន្ននេះ ។

ប៉ុន្តែទោះជាយ៉ាង ណាក៏ដោយ តម្រូវការនៃសេវារថយន្តក្រុងសាធារ ណះកាន់តែកើនឡើងដែលតម្រូវអោយមានការពង្រីកនូវសេវាកម្មបន្ថែមទៀតជាមួយនឹងការ គ្រប់គ្រងនិងប្រតិបត្តិការរប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។

លោកមានជំនឿថា៖ នៅ ឆ្នាំ២០១៧ រាជធានីភ្នំពេញនិងកាត់បន្ថយការស្ទះចរាចរបន្ទាប់ពីគម្រោងចំនួន២ដែល នឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៧ ហើយប្រជា ពលរដ្ឋនៅរាជ ធានីភ្នំពេញនឹងទទួល បាននូវអត្ថប្រយោជន៍ជាច្រើន ពីសេវាកម្មរថយន្តក្រុងដែល ប្រកប ដោយ បរិស្ថានល្អប្រសើរផងដែរ ៕ សំរិត

image6 image1 image2 image3 image4 image5


ចែករំលែក៖