ប្រទេសបារាំងត្រូវបានដាក់លក់ក្នុងតម្លៃ រហូតដល់១ពាន់លានអឺរ៉ូគឺជាផ្ទះដែលថ្លៃ បំផុតនៅលើពិភពលោក។
វិមាន Villa Les Cedres បានសាងសង់ ឡើងក្នុងអំឡុងឆ្នាំ១៨៣០ ហើយក៏ជាទី កន្លែងដែលព្រះមហាក្សត្របែលហ្ស៊ិក Leopold II ធ្លាប់បានគង់សម្រាកព្រះកាយនៅទីនោះដែរ។ វិមានខាងលើស្ថិតនៅក្នុង ស្រុក Saint Jean Cap Ferrat ជិតទីក្រុង Nice ។
បច្ចុប្បន្នផ្ទះនេះគឺជាកម្មសិទ្ធិរបស់លោក Suzanne Marnier Lapostolle ស្ថិតនៅ ក្នុងត្រកូល Grand Marnier មានឯកទេស ផលិតស្រា។ ផ្ទះខាងលើមានបន្ទប់គេង ១០ មានអាងហែលទឹកធំមួយ មានវាល ស្មៅ១៤ហិកតា មានបន្ទប់សម្រាប់រាំ និង ក្រោលសេះដែលមានសេះ៣០ក្បាល។
មូលហេតុដែលនាំឲ្យផ្ទះនេះមានតម្លៃថ្លៃបំផុតលើពិភពលោកនោះគឺដោយសារ តែបានក្លាយទៅជាវត្ថុបុរាណ និងជាកន្លែងស្តេចធ្លាប់គង់នៅទៀតផង។ មកទល់ពេល នេះមិនទាន់មានឈ្មួញណាមួយហ៊ាន ចំណាយប្រាក់ក្នុងការទិញផ្ទះដ៏ថ្លៃមួយនេះនៅឡើយ៕ ម៉ែវ សាធី