ព័ត៌មានទាន់ហេតុការណ៍៖

ថៃបង្កើនការការពារសន្តិសុខក្រោយមានការគំរាមវាយប្រហារគ្រាប់បែក

ចែករំលែក៖

កាលពីថ្ងៃទី១១ ខែតុលា ប៉ូលិសថៃបាន ប្រកាសឲ្យដឹងថា កម្លាំងសមត្ថកិច្ចបាន បង្កើនការការពារសន្តិសុខនៅទីតាំងទីសាធារណៈ រមណីយដ្ឋាន ក្នុងទីក្រងបាងកកក្រោយពេលក្រុមសន្តិសុខរកឃើញថា មាន ក្រុមប្រដាប់អាវុធមួយក្រុមប៉ុនប៉ងវាយ ប្រហារគ្រាប់បែកបង្កៃនៅក្នុងរថយន្ត កណ្តាលទីក្រុងបាងកក។

ប្រធានក្រុមសន្តិសុខថៃលោក Thawip Netniyyom បានប្រកាសឲ្យដឹងថា ការណ៍ដែលក្រុមខ្មាន់កំាភ្លើងសំដៅទៅលើទីក្រុងបាងកកនោះដោយពួកគេចង់ឲ្យការវាយប្រហារនោះជះឥទ្ធិពលខ្លំាងនៅក្នុងប្រទេស ថៃ។

កាលពីពាក់កណ្តាលខែសីហាកន្លង មកមានការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកនៅក្នុងតំបន់ទេសចរណ៍សំខាន់ៗក្នុងប្រទេសថៃដោយបានសម្លាប់មនុស្ស៤នាក់ និងរាប់សិបនាក់ទៀតរងរបួស ក្នុងនោះមាន ទាំងអ្នកទេសចរបរទេសផងដែរ។

មកទល់ពេលនេះប៉ូលិសថៃមិនទាន់ បញ្ជាក់ថា ក្រុមភេរវកម្មដែលប៉ុនប៉ងវាយប្រហារបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកនាពេលនេះមានជាប់ពាក់ព័ន្ធគ្នាជាមួយ នឹងការវាយប្រហារកាលពីពាក់កណ្តាលខែសីហាដែរឬទេ៕ ម៉ែវ សាធី

ed thai-police-bangkok


ចែករំលែក៖