ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ទទួលទានអាហារមិត្តភាពពេលព្រឹកជាមួយលោកប្រធានាធិបតីចិន Xi Jinping

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា វេលាម៉ោង ៨និង៣០ព្រឹក សម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីចិន Xi Jinping បានអញ្ជើញស្រស់ស្រូបអាហារមិត្ត ភាពពេលព្រឹកជាមួយគ្នា នៅសណ្ឋាគារ Intercontinental Hotel។

តាមរយៈដំណើរទស្សនៈកិច្ចផ្លូវការរបស់ លោកប្រធានាធិបតីចិន Xi Jinping មកកម្ពុជាពេលនេះ គឺបានពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលនាំមកនូវផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជាតិនៃប្រទេសជាបងប្អូនទាំងពីរ កម្ពុជា-ចិន។

កម្ពុជា សូមអរគុណប្រទេសចិនជាបងប្អូន ដែលបានលុបចោលនូវបំណុល ៦០០ លានយ័ន ដល់កម្ពុជា ហើយបន្តជួយកសាង និងអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើនលឿនទៅមុខទៀត។

សូមជូនពរ លោកប្រធានាធិបតី Xi Jinping និងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់អញ្ជើញធ្វើដំណើរមានសុវត្ថិភាព និងទទួលបានជោគជ័យថ្មីៗជាច្រើនថែមទៀត ៕

5 1 2 3 4


ចែករំលែក៖