ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដែលលក់ចែកចាយឧបករ​ណ៍អេឡិចត្រូចនិក និងសារធាតុគីមីសម្រាប់ជក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង÷កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០​២៦វេ​លា​ម៉ោង ១៧:៣០នាទីនៅចំណុចភូមិដំ​ណាក់ហ្លួង សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង ស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបា​ល​ជាតិ​  និងក្រោមការបញ្ជាដឹកនាំរប​ស់លោកឧត្តមសេនីយ៍ទោ​ ដាញ់អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបងលោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការ រងផែនការងារ​ប្រឆាំងគ្រឿងញៀន​ដឹកនាំកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ដែលមានលោក​វរសេនីយ៍ទោ​ ប៉ាន​ ចាន់រិទ្ធ​ ជា​នា​យការិយាល័យ​ ចុះប្រតិបត្តិការ បង្ក្រាបបានករណី លក់ចែកចាយឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមី​សម្រាប់ជក់១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ ខ្លួនជនសង្ស័យបាន១​នាក់ ឈ្មោះ ឆៃ​ តុលា ភេទ​ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ​ភូមិព្រែកព្រះស្ដេច សង្កាត់​ព្រែ​ក ព្រះ ស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

-វត្ថុតាងចាប់យកបានរួមមាន៖

-បារីអេឡិចត្រនិច (ម៉ាក SE GAR) ចំនួន៥១ដើមសង្ស័យមានសារធាតុញៀន ប្រភេទអ៊ុចស្តាស៊ី

-ក្បាលបារីអេឡិចត្រូនិច (ម៉ាកNO​VA) ចំនួន ៦៥ ដើម សង្ស័យមានសារ​ធាតុញៀន ប្រភេទអ៊ុចស្តាស៊ី

-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។

ជនសង័្សយនិងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលា​ការអនុវត្តតាម​នីតិវិធី​៕


ចែករំលែក៖