ខេត្តស្វាយរៀង៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ខេត្តស្វាយរៀង មានភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ទៅលេងកម្សាន្តតាមគោលដៅទេសចរសំខាន់ៗក្នុងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀងយ៉ាងរលូននិងមានភាពសប្បាយរីករាយ។
យោងតាម មន្ទីរទេសចរណ៍ខេត្តបានអោយដឹងថា សង្ក្រាន្តស្វាយរៀងរយះពេល៣ថ្ងៃ បានបញ្ចប់ទៅដោយភាពសប្បាយរីក សម្រាប់ថ្ងៃទី៣ (ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦) មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មកលេងកម្សាន្តសរុបប្រមាណ ១៨៦,៥៩០ នាក់,ក្នុងនោះ ភ្ញៀវបរទេសចំនួន ៣៩០នាក់។
សូមបញ្ជាក់ថា សរុបរយៈពេល ៣ថ្ងៃ ៖ ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ មានបងប្អូនប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង ចំនួនប្រមាណ ៤០៧,៩៦៩ ក្នុងនោះ ភ្ញៀវបរទេស ៧២៥នាក់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច