ខេត្តបាត់ដំបងៈបារីគេចពន្ធចំនួន ៦០ប៊ិចរួមវត្ថុតាងផ្សេងទៀតបម្រុងឆ្លងដែនទៅស្រុកសៀមត្រូវកម្លាំងចម្រុះស្រុកកំរៀងបង្ក្រាប
កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចស្ពានឈើ (ផ្ទះតាយួន) ស្ថិតក្នុងភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង។
ប្រភពបន្តថា វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានៈ បារីគេចពន្ធចំនួន ៦០ប៊ិច /រទេះរុញ ០៥គ្រឿង/ កូនត្រាក់ទ័រ ០១គ្រឿង/ ម៉ូតូ ០៦គ្រឿង
ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ិន កុល មេបញ្ជាការវរសេនីយ៍ការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយកម្លាំងកងពលលេខ៥៣ និងវរៈ៥០៤។ បច្ចុប្បន្នវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីចាត់ការបន្ត។
ជុំវិញការបង្ក្រាប់បារីខាងលើនេះមានការរិះគន់ មហាជនជាច្រើនបានលើកជាសំណួរថាៈបង្ក្រាបបានតែវត្ថុតាងបែជាមេឈ្មួញមិនបានឃាត់ខ្លួនមកចាត់ការតាមផ្លូវច្បាប់ គេចខ្លួនរហូតឫជាចេតនាមួយដែលមានការផកដល់ព័ត៏មានសំរាប់ក្រុមរកស៊ីឆ្លហដែន ព្រោះកន្លងមកគេសង្គេតឃើញតែភាគីថៃធ្វើការបង្ក្រាប់រហូត ដូចករណីទំនិញថៃសព្វសារពើរឆ្លងដែនមកកម្ពុជា ។ ប្រភពថាៈក្នុងស្រុកំរៀងមួយរយៈនេះហាក់បីដូចជាមានរឿងអាស្រូវច្រើនករណី ពាក់ពន្ធ័ទំនិញឆ្លងដែនរួមទាងមេខ្យល់នាំជនបរទេសឆ្លងដែនក៏ដូចពលរដ្ឋខ្មែរផងដែរ ។វណ្ណា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច