ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យប្រុសស្រី៦នាក់ជាក្មេងទំនើងពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ក្មេងទំនើង ដេញវាយនិងគប់គ្នា ទៅវិញទៅមក )។
សមត្ថកិច្ចនគរបាលបានអោយដឹងនៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២៦នេះថាជនសង្ស័យមានឈ្មោះដូចខាងក្រោម ១-ឈ្មោះ សន សុដា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានស្រុកកំណើត ភូមិកំពង់រាប ឃុំកំពង់រាប ស្រុកកំពង់ស្ដី ខេត្តកំពង់ចាម ។
២-ឈ្មោះហ៊ន ចំរេីន ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានស្រុកកំណើត ភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុក អង្គរបូរី ខេត្តតាកែវ (អ្នកកាន់ដុំថ្មគប់)។
៣-ឈ្មោះអ៊ុំ ប្រុសពៅ ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ មានស្រុកកំណើត ភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។
៤-ឈ្មោះធី ណាង ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ស្ថិតក្នុងភូមិ ត្រពាំងផ្លុង សង្កាត់បាទី ។
៥-ឈ្មោះដួង ស្រីវីន ភេទស្រី អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិដេីមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
និងទី៦-ឈ្មោះម៉ៅ សុខខា ភេទស្រី អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។ ធ្វើតេស្ដស្វែងរកសារធាតុញៀន ជនសង្ស័យទាំង៦នាក់ ខាងលេី ជាលទ្ធផល វិជ្ជមាន(+)ទាំង៦នាក់។
នគរបាលបញ្ជាក់ទៀតថា ដោយអនុវត្តបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តនិងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកអធិការនគរបាលក្រុង សមត្ថកិច្ចយើងបង្ក្រាបបានករណី: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ក្មេងទំនើង ដេញវាយនិងគប់គ្នា ទៅវិញទៅមក )កាលពីវេលាម៉ោង០១និង៥៥នាទី ទៀបភ្លឺ ឈានចូល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលពត៌មានពីប្រជាពលរដ្ឋថានៅចំណុច លេីផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត មានករណី ក្មេងទំនើងចំនួន០២ក្រុម មានគ្នាម្ខាងៗប្រហែល៥ទៅ៦នាក់ ជិះម៉ូតូដេញវាយនិងគប់ដុំថ្មដាក់គ្នា យ៉ាងអនាធិបតេយ្យនៅលេីបណ្ដោយផ្លូវជាតិលេខ១ ។
ក្រោយពី ទទួលបានពត៌មាននេះភ្លាម លោកអធិការ បាន បញ្ជាកម្លាំង អធិការដ្ឋាននគរបាលក្រុងបាវិត ចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ និង បាននាំជនសង្ស័យ ចំនួន០៦នាក់ ស្រីចំនួន០២នាក់ រួមទាំងសម្ភារះ វត្ថុតាង មកកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីយកមកសាកសួរ ព្រមទាំងដកហូតវត្ថុតាងសម្ភារៈរួមមាន៖ម៉ូតូ ចំនួន៣គ្រឿង
ម៉ាកហុងដាឌ្រីម ពណ៌ខៀវ ផ្លាកលេខស្វាយរៀង1Q-8948 ។ ម៉ាកSUZUKI SATRIA F150 ពណ៌ខ្មៅ គ្មានផ្លាកលេខ បំពង់សីម៉ាំងលឺ (មធ្យោបាយធ្វើសកម្មភាព)
ម៉ាកSUZUKI SATRIA ពណ៌ ផ្ទៃមាឃ លាយខ្មៅ គ្មានផ្លាកលេខ បំពង់សីម៉ាំងលឺ (មធ្យោបាយធ្វើសកម្មភាព)ដុំថ្ម ចំនួន៤ដុំ ព្រនង់ ចំនួន០១ដេីម។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើ សមត្ថកុច្ចជំនាញបានកសាងសំណុំរឿង បញ្ជួនទៅការិយាល័យជំនសញចាត់ការតាមនីតិវិធី និងបានឃុំខ្លួនក្នុងពន្ធនាគាររួចហើយ ។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច