ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាបាល់ទះកម្ពុជាដាក់ក្រុមចំនួន២៤រាជធានី-ខេត្តចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ សហព័ន្ធបានរៀបចំក្រុមកីឡាករកីឡាការិនីបាល់ទះ មកពី២៤រាជធានី-ខេត្ត និងក្រសួងមួយចំនួនគឺ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ បានបែងចែកជា៣វិញ្ញាសា គឺវិញ្ញាបាល់ទះបុរស វិញ្ញាបាល់ទះនារី និងវិញ្ញាបាល់ទះឆ្នេរខ្សាច់បុរសមានអត្តពលិកសរុប៣២៥នាក់ ស្រី១០៧នាក់ ។

លោកអគ្គលេខាធិការសហព័ន្ធរូបនោះ បានបញ្ជាក់ថា វិញ្ញាបាល់ទះ បុរសមានចំនួន១៩ក្រុម ចែកជា៤ពូល ក្នុងមួយពូលៗ យើងជ្រើសរើសយកតែ២ក្រុមប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ។

វិញ្ញាសាបាល់ទះនារី មាន៩ក្រុម ចែកចេញជា២ពូល ក្នុងមួយពូលៗ ជ្រើសរើសយកតែ២ក្រុម ដែលមានពិន្ទុខ្ពស់ជាងគេ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវិញ្ញាសាបាល់ទះឆ្នេរ ខ្សាច់មាន៥ក្រុម ត្រូវប្រកួតវិលជុំសន្សំពិន្ទុក្រុមណាមានពិន្ទុច្រើនជាងគេគ្រងតំណែងជើងឯកប្រចំាំឆ្នាំ២០១៦ រីឯទីលានប្រកួតធ្វើនៅនាទីលានបាល់ទះវីសាខាថ្មីនៅទួលគោក ៕ សារីម

asas-3 asas asas-1 asas-2


ចែករំលែក៖