ព័ត៌មានទាន់ហេតុការណ៍៖

លោក Li Qiang ចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័ត Guangxi ដោយបានគូសបញ្ជាក់ថា គួរពន្លឿនការកសាងបណ្តាញធនធានទឹក លើកកម្ពស់ផលប្រយោជន៍ដោយគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ការគាំទ្រជាមូលដ្ឋាននិងការធានាដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម

ចែករំលែក៖

ប្រទេសចិន ៖ លោក Li Qiang ​នាយករដ្ឋមន្ត្រី​ចិន​បាន​ចុះត្រួតពិនិត្យការងារនៅភូមិភាគស្វ័ត​ Guangxi  កាលពីថ្ងៃទី ២៩ ខែមេសាដល់ថ្ងៃទី ១ ខែឧសភា។ ​លោកបាន​គូសបញ្ជាក់ថា ​​ត្រូវ​អនុវត្ត​ឲ្យស៊ីជម្រៅ​នូវអនុសាសន៍សំខាន់ៗ ​និង​ការណែនាំ​សំខាន់​របស់​លោក Xi Jinping  ប្រធានរដ្ឋចិន​​​ស្តីពី​ការកសាង​បណ្តាញ​ធនធាន​ទឹក​ ​ដែល​ផ្តោតលើ​ការប្រកាន់ខ្ជាប់​ស្របគ្នា​ទាំង​​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ​សង្គម អេកូឡូស៊ី និងសន្តិសុខ  ​​ពន្លឿន​ការ​​កសាង​​រចនា​សម្ព័ន្ធ​សំខាន់​​នៃ​បណ្តាញ​​ធនធាន​ទឹកជាតិ  ​​​រៀបចំផែនការ​សម្រាប់​ការកសាង​គម្រោង​បណ្តាញ​ធនធាន​ទឹក​គ្រប់​ស្រទាប់​ជាន់​ថ្នាក់   ​​ដែល​​​​នឹង​បង្កើន​​ការ​ប្រើប្រាស់​ជាចម្រុះ​នៃ​ធនធានទឹក  ​​​​​​ដើម្បី​​ផ្តល់​ការគាំទ្រ​ជាមូលដ្ឋាន​និង​ការធានា​​​ដ៏សំខាន់​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម។

      ក្នុងអំឡុងពេល​ធ្វើ​ការត្រួតពិនិត្យ     លោក Li Qiang ​​​បាន​​ឈ្វេងយល់ពី​សភាពការណ៍​លម្អិត​នៃ​ការងារ​​បង្កា​ទឹកជំនន់​របស់​​​ភូមិភាគ​​ Guangxi ​។ ​លោកបាន​លើកឡើងថា   ​​​តំបន់​ខាងត្បូង​ដូចជា​​ Guangxi ​ជាដើម ​បាន​ឈានចូលក្នុង​រដូវកាល​​ទឹកជំនន់​ហើយ​ ​​​ត្រូវ​ធ្វើ​ការ​​​ពិនិត្យ​​និង​គ្រប់គ្រង​ដើម្បី​ទប់ស្កាត់​ហានិភ័យ  ​បង្កើន​យន្តការតាមដាន​ព្យាករណ៍​​និង​ផ្តល់​ការ​ព្រមាន​អំពី​​​ស្ថានភាពភ្លៀង​និង​ទឹក​​ជំនន់ ​​បង្កើន​ការ​រៀបចំ​ចាត់ចែង​រួម​នៃ​គម្រោង​ធារាសាស្ត្រ​  ​បង្កើន​ការ​ប្រើប្រាស់​បច្ចេកវិទ្យាទំនើបឱ្យកាន់តែច្រើនឡើងៗ ​ ​​កែលម្អ​ផែនការ​ជម្លៀស​ជនរងគ្រោះទឹកជំនន់​​ជា​បន្ទាន់​  ​​ខិតខំប្រឹងប្រែងឲ្យបានពេញទំហឹង​ ​​ដើម្បី​ធានា​​សុវត្តិភាព​អាយុ​ជីវិត​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ ​និងធានា​ស្ថិរភាព​​សង្គម​ជា​ទូទៅ ៕

ប្រភព ៖ (CCFR)


ចែករំលែក៖