ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង ២ក្រុម បង្កជម្លោះក្នុងក្លឹបមួយកន្លែង ក្នុងក្រុងកំពង់ចាម បណ្តាលឱ្យមានអ្នករបួស និងកំពុងរត់គេចខ្លួន

ចែករំលែក៖

ខេត្ត​កំពង់​ចាម ៖ ក្រុម​ក្មេង​ទំនើង២ក្រុម​ដែល​បាន​ធ្វើ​សកម្មភាព​វាយតប់​នឹង​គប់​កែវ​ស្រា​ហោះ​ដូច​ភាពយន្ត​ហុងកុង​នៅ​ក្លឹ​ប​មួយ​កន្លែង​ឈ្មោះ Triple ម្ដុំ​មាត់ទន្លេ​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៣ ឧសភា ឆ្នាំ​២០២៦ មិន​ទាន់​ត្រូវ​បាន​ជន សង្ស័យ​ណា​ម្នាក់​ឃាត់ខ្លួន​នៅឡើយ​ទេ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យដឹងថាក្រុម​ក្មេង​ទំនើង​ដែល​បាន​នាំ​គ្នា​ចូល​ផឹកស៊ី​ក្នុង​ក្លឹ​ប​នេះ បាន​បង្ក​វាយ​គ្នា​បន្តបន្ទាប់​រហូត​ដល់​ចំនួន​ពី​រលើក ដោយ​លើក​ចុង​ក្រោយ នៅ​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១ ខែឧសភា ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២ ឧសភា ឆ្នាំ​២០២៦ ។ ដោយ​គ្រាន់តែ​ដឹង គឺ​ទំនាស់​នៅ​ខាងក្នុង​យក​កែវ​ស្រា​គប់​លើ​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ឈាន​ប្រើ​កម្លាំងបាយ​ដាក់​គ្នា បណ្ដាល​ឲ្យ​រង​របួស​ប៉ោង​មុខ ប៉ោង​ភ្នែក ក្រោយ​ហេតុការណ៍​បាន​កើតឡើង ត្រូវ​បាន​លោក​អធិការ​នគរបាល​ក្រុង​កំពង់ចាម បាន​ចាត់​ឱ្យ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ចាម​សហការ​ជាមួយ​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​កំពង់ចាម ចុះ​ពិនិត្យ​ដល់​កន្លែង​កើត ហេតុ​ដោយ​ធ្វើ​ឡើង​នៅ​ព្រឹក ថ្ងៃ​ទី​២ ឧសភា ។

សមត្ថកិច្ច​បាន​ប្រ​លយ​ពាក្យ​ថា ក្នុង​នោះ​គេ​បាន​ស្គាល់​អត្តសញ្ញាណ​ក្រុម​ក្មេង​ទំនើង​មក​ពី​ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ហើយ​ករណី​នេះ ត្រូវ​បាន​អ្នក​រង​គ្រោះ​មាន​រហូត​ដល់​ពី​ទៅ​បី​នាក់​បាន​ដាក់​ពាក្យបណ្ដឹង នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​រួចរាល់​ហើយ​ដែរ ។

ចំពោះ​មូលហេតុ​ទំនាស់​បង្ក​ឡើង​ឈាន​ប្រើ​កម្លាំងបាយ​នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ទម្លាយ​ឲ្យ​ដឹង​មូលហេតុ​ពិត ប្រាកដ​មក​ពី​អ្វី​នោះ​ទេ ហើយ​សំណុំរឿង​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។

គួរ​រំលឹក​ថា កន្លង​ទៅ​ថ្មី​ៗ​មាន​ក្រុម​ក្មេង​ទំនើងមួយ​ក្រុម​បាន​ប្រើ​កាំបិត​តាំង​តោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ បណ្ដាល​ឱ្យ​យុវជន​ម្នាក់​ឈ្មោះ​ខាន់ ខាក់​មៈ អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​បឹង​កុក សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម រង​របួស​ដាច់​កដៃ​ឆ្វេង​ពិការ​ភាព​មួយ​ជីវិត ដែល​មាន​ចម្ងាយ​ពី​ក្លឹ​ប​triple ប្រមាណ​ជាង​១០០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​បឹង​កុក​ក្រុង​កំពង់ចាម ក្រោយ​ហេតុការណ៍​នេះ​កើតឡើង​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​បាន​ក្មេង​ទំនើង​ចំនួន​ពីរ​នាក់​យក​ទៅ​ដាក់​នៅ​ពន្ធនាគារ ។

យោង​តាម​ប្រសាសន៍​របស់​សម្ដេច​បវរ​ធិ​បតី បបានគូស​បញ្ជាក់​ថា ក្រុម​ក្មេង​ទំនើ​ង​ដែល​បង្ក​សកម្មភាព​ក្នុង​មូលដ្ឋាន​ខេត្ត​ណាមួយ បើ​សមត្ថកិច្ច​ចាប់​បាន​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ជីក​លេ​ន​ដ្ឋា​ន​នៅ​ជួរ​មុខ​ព្រំដែន​កម្ពុជា​-​ថៃ ៕


ចែករំលែក៖