តំណាងអង្គការសហប្រជាជាតិលោក ស្រី Mogherini បានបញ្ជាក់ថា រុស្ស៊ីបានប្រកាសពីបទឈប់បាញ់រយៈពេល៨ម៉ោងនៅទីក្រុងអាឡែបប៉ូប្រទេសស៊ីរី។
តាមការប្រកាសខាងលើបទឈប់បាញ់ នឹងត្រូវអនុវត្តនៅថ្ងៃទី២០ ខែតុលា ក្នុង គោលដៅមនុស្សធម៌។ សកម្មភាពទាំងនោះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសហគម៍អន្តរជាតិ។
ការឈប់បាញ់គឺជារឿងដ៏សំខាន់ក្នុងការជួយដល់ពលរដ្ឋស៊ីរីក្នុងទីក្រុងអាឡែបប៉ូដែលកំពុងតែខ្វះខាតស្បៀងអាហារ និងទុកពេលវេលាសម្រាប់ពលរដ្ឋអាចភៀសខ្លួនចេញពីទីតាំងសមរភូមិទៅកាន់កន្លែងសុវត្ថិភាព។
ជាមួយគ្នានោះដែរនៅក្នុងប្រទេសយេម៉ែនលោកប្រធានាធិបតីយេម៉ែន Abdrabbuh Mansour Hadi បានប្រកាសកាលពី ថ្ងៃទី១៨ ខែតុលាថា លោកបានយល់ព្រម ក្នុងការអនុវត្តបទឈប់បាញ់គ្នាក្នុងរយៈ ពេល៧២ម៉ោង និងលទ្ធភាពក្នុងការបន្ថែមរយៈពេលទៅមុខទៀតផង។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោករដ្ឋ មន្ត្រីការបរទេសយេម៉ែនបាននិយាយថា ការបន្តបទឈប់បាញ់គ្នាអាចនឹងធ្វើទៅ បានអាស្រ័យទៅលើការប្រកាន់ខ្ជាប់ខ្ជួន របស់ក្រុមឧទ្ទាម Shia Houthi។
គួរបញ្ជាក់ឲ្យដឹងដែរថា មកទល់ពេល នេះក្រុមឧទ្ទាមនៅមិនទាន់បានធ្វើការ បញ្ចេញមតិយ៉ាងណានោះទេ នៅក្រោយ ការប្រកាសនេះហើយពួកគេជាអ្នកបានធ្វើឲ្យផែនការនៃបទឈប់បាញ់គ្នាកាលពីលើកមុនបរាជ័យម្តងរួចទៅហើយ៕ សាធី