ថៃនៅតែរៀបចំការបោះឆ្នោតនៅឆ្នាំ ២០១៧ ដូចដែលបានគ្រោងទុកបើទោះបីប្រទេសជាតិកំពុងតែកាន់ទុក្ខការចូលទិវង្គត របស់ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ា ដេត កាលពីថ្ងៃទី១៣ ខែតុលា ក្នុងព្រះជន្ម ៨៨ព្រះវស្សាក៏ដោយ។
ក្រោយការប្រកាសកាន់ទុក្ខមួយឆ្នាំ ទូទាំងប្រទេសរបស់នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ពលរដ្ឋជាច្រើនបានដាក់ សំណួរថា តើការបោះឆ្នោតត្រូវពន្យារឬ?
កាលពីថ្ងៃទី១៨ ខែតុលា ប្រព័ន្ធផ្សព្វ ផ្សាយ Bangkok post បានផ្សាយថា រដ្ឋា ភិបាលថៃបានប្រកាសថា ការយាងចូល ទិវង្គតនោះមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាពេលខាងមុខឡើយ។ រដ្ឋា ភិបាលបានសន្យាថា នឹងដំណើរការទៅតាម ធម្មតាដូចដែលបានគ្រោងទុក។
កន្លងមករដ្ឋាភិបាលថៃបានប្រកាសថារាល់សកម្មភាពរបស់រដ្ឋាភិបាលបន្តដំណើរ ការធម្មតាហើយសេដ្ឋកិច្ចជាតិមិនប៉ះពាល់នោះឡើយ។ ថៃចាប់ផ្តើមកាន់ទុក្ខនៅថ្ងៃទី ១៤ ខែតុលា ក្នុងរយៈពេលមួយឆ្នាំ។ ប៉ុន្តែ ក្នុងរយៈពេល៣០ថ្ងៃដំបូងពលរដ្ឋទាំង អស់ត្រូវតែពាក់អាវខ្មៅដើម្បីកាន់ទុក្ខ និងផ្អាកសកម្មភាពកម្សាន្តសប្បាយនានាដូចជាក្លិបជាដើម៕ ម៉ែវ សាធី