ព័ត៌មានទាន់ហេតុការណ៍៖

Luka Modric បន្តកិច្ចសន្យា២ឆ្នាំទៀតលើកិច្ចសន្យាចាស់នៅក្នុងក្លិប Real Madrid

ចែករំលែក៖

download
កីឡាករLuka Modric បានសម្រេចចិត្ត បន្តកិច្ចសន្យាថ្មីលេងឲ្យក្រុមយក្សរបស់ អេស្ប៉ាញ Real Madrid រយៈពេល២ឆ្នាំ បន្ថែមទៀត ។

ក្លិប Real Madrid ដែលមានកីឡដ្ឋាន ឈ្មោះ Santiago Bernabeu បានប្រកាសថា ខ្សែបម្រើអន្តរជាតិក្រូអាត Luka Modric យល់ព្រមចុះកិច្ចសន្យាថ្មីរយៈពេល២ឆ្នាំ បន្ថែមទៀត ខណៈដែលកិច្ចសន្យាចាស់ របស់គាត់ចប់ក្នុងឆ្នាំ២០១៨ ។ Modric នឹងត្រូវបន្តលេងឲ្យក្រុម Real Madrid រហូតដល់ខែមិថុនា ឆ្នាំ២០២០។

កីឡាករវ័យ៣១ឆ្នាំនេះបានផ្លាស់ពីក្រុម Tottenham របស់អង់គ្លេសមកកាន់ទឹកដី Santiago Bernabeu ក្នុងឆ្នាំ២០១២ ហើយបានក្លាយទៅជាកីឡាករសំខាន់មួយរូប ក្នុងក្រុម Real Madrid ។ គាត់បានបង្ហាញខ្លួនចំនួន១៨០ប្រកួត និងជួយក្រុម Real Madrid ឈ្នះជើងឯក Champions League ២សម័យ ជើងឯកUEFA Supercups ចំនួន ២ដង ពានរង្វាន់ FIFA Club World Cupមួយ លើក ពាន Copa del Reyម្តង និងជើងឯក Supercopa de Espana មួយដងផងដែរ ៕ ដេវីត

 


ចែករំលែក៖