មន្ត្រីរុស្ស៊ីបានឲ្យដឹងថា ប្រសិនបើក្រុម IS បរាជ័យនៅក្នុងសង្គ្រាមវាយប្រហាក្នុងប្រទេសអីរ៉ាក់នោះក្រុមនេះនឹងរត់ភៀសខ្លួនទៅកាន់ប្រទេសស៊ីរី ហើយរស់នៅក្នុងតំបន់ គ្រប់គ្រងដោយអាមេរិកប្រកបដោយប្រសិទ្ធ ភាព ។
រុស្ស៊ី,ស៊ីរី ចោទអាមេរិកថា បានបង្កើតទីតាំងសុវត្ថិភាពឲ្យក្រុមIS
បណ្តាញព័ត៌មាន SANA របស់ស៊ីរី កាលពីថ្ងៃទី១៨ខែតុលាបានដកស្រង់ការប្រកាសរបស់កម្លាំងទាហានស៊ីរីបញ្ជាក់ថា អាមេរិកនិងសាវឌីអារ៉ាប៊ីបានជួយដល់ក្រុម IS ដែលដកខ្លួនចេញពីទីក្រុងមូសាល់ ប្រទេសអីុរ៉ាក់មកស៊ីរីវិញដើម្បីប្រឆាំងរដ្ឋាភិបាលលោក អាល់អាសាដ។
កម្លាំងទាហានស៊ីរីបានបញ្ជាក់ថា អាមេ រិកនិងសម្ពន្ធមិត្តអារ៉ាប់បានបង្កើតទីតាំងសម្រប់ក្រុមIS ភៀសខ្លួនចេញពីទីក្រុង មូសាល់។ នៅពេលដែលទាហានអីរ៉ាក់បើកការវាយប្រហារឡោមព័ទ្ធទីក្រុងនោះអាមេរិកនិងសម្ពន្ធមិត្តបានទុកផ្លូវមួយសម្រាប់ ក្រុមនេះរត់ចេញពីទីក្រុង។
មេបញ្ចាការកងទ័ពស៊ីរីបានបញ្ជាក់ទៀត ថា «បានបែកធ្លាយគម្រោងរបស់ក្រុមការពារភេរវករអន្តរជាតិក្នុងនោះមានអាមេរិកនិងសាឌីអារ៉ាប៊ីដោយទុកច្រក់ផ្លូវមួយ សម្រាប់ឲ្យពួកភេរវករត់ទៅស៊ីរី ហើយនៅក្នុងប្រទេសស៊ីរីក៏មានទីតាំងដែលអាចលាក់ ខ្លួនគេចផុតពីការវាយប្រហាររបស់រុស្ស៊ីទៀត»។
សារព័ត៌មាន RIA Novosti រុស្ស៊ីបាន ផ្សាយថា ក្រុមចារកម្មរុស្ស៊ីបានចោទប្រកាន់ អាមេរិកថា បានសម្តែងឆាកល្ខោន «វាយ ប្រហារទីក្រុងMosul » ប្រទេសអីុរ៉ាក់ដើម្បី ប្រមូលកម្លាំងIS ប្រមាណជាង៩ពាន់នាក់មកកាន់ស៊ីរីវិញដោយសង្គ្រាមនៅក្នុង ប្រទេសស៊ីរីវាសំខាន់ជាងនៅក្នុងប្រទេសអីុរ៉ាក់ ។
ប្រភពព័ត៌មានចារកម្មមិនបញ្ចេញឈ្មោះ បានឲ្យដឹងថាអាមេរិកនិងសាវឌីអារ៉ាប៊ីបាន ចុះកិច្ចព្រមព្រៀងជាសម្ងាត់ដើម្បីឲ្យក្រុមIS ដកខ្លួនចេញពីអីុរ៉ាក់តាមច្រកផ្លូវដែលមានសុវត្ថិភាពគេចពីទាហានអីុរ៉ាក់។
នៅពេលនេះអាមេរិកបានបង្កើតទីតាំងនៅក្នុងប្រទេសស៊ីរីនិងតំបន់គ្រប់គ្រង ដែលមានសុវត្ថិភាពនៅទីនោះ។ តំបន់ ដែលអាមេរិកគ្រប់គ្រងនោះអាចគេចផុតពីការវាយប្រហាររបស់រុស្ស៊ីបានទាំងនោះហើយក្រុមIS អាចលាក់ខ្លួនសម្រាប់បំពេញ ការងារដែលអាមេរិកចង់បាន។
ក្រុមIS គឺជាក្រុមសម្ងាត់ដែលអាមេរិកបង្កើតឡើងដើម្បីសម្រេចនូវគោលដៅនៅតំបន់មជ្ឈិមបូព៌ា។ នៅពេលដែលក្រុមIS ប្រមូលផ្តុំនៅក្នុងប្រទេសស៊ីរីនោះអាមេរិកនឹងប្រើប្រាស់ក្រុមនេះដើម្បីវាយប្រហារទៅលើទាហានរុស្ស៊ីឈរជើងនៅក្នុងប្រទេស ស៊ីរី។ ចំណុចទាំងនោះបានជួយដល់អាមេរិកអនុវត្តផែនការB ក្នុងការគ្រប់គ្រងទឹកដី ស៊ីរី និងបណ្តេញរុស្ស៊ី។
ផែនការ B របស់អាមេរិកនឹងបែងចែកទឹកដីស៊ីរីទៅជាតំបន់តូចៗគ្រប់គ្រងដោយមេដឹកនាំដែលមានភាពស្មោះត្រង់នឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។
សារព័ត៌មាន Sputnik បានដកស្រង់ សម្តីអ្នកឯកទេសពីស៊ីរីបញ្ជាក់ថា សកម្ម ភាពកន្លងមករបស់អាមេរិកនៅក្នុងប្រទេស ស៊ីរីគឺជាផែនការ B ដែលរដ្ឋមន្ត្រីការបរទេស អាមេរិកលោក ចន ឃើរី បានលើកឡើងកាលពីខែកុម្ភៈឆ្នាំ២០១៦។
នៅក្នុងផែនការនោះទីក្រុងវ៉ាស៊ីនតោននឹងពិភាក្សាពីការបែងចែកស៊ីរីទៅជាតំបន់ស្វយ័តគ្រប់គ្រងដោយមេដឹកនាំស្មោះត្រង់ជាមួយទីក្រុងវ៉ាស៊ីនតោន។ តំបន់ទាំងនោះ កាត់ផ្តាច់ចេញពីរដ្ឋាភិបាលលោក អាល់ អាសាដ ហើយក្រុមទាំងនោះនឹងមិនពិភាក្សា ស្វែងរកសន្តិភាពជាមួយរដ្ឋាភិបាលស៊ីរី ឡើយ។
ដើម្បីសម្រេចនូវគោលដៅទាំងនោះ ទីក្រុងវ៉ាស៊ីនតោនបានខិតខំជួយដល់កម្លាំង សេរីស៊ីរីនិងក្រុមតូចៗជាច្រើនទៀតដែលប្រឆាំងនឹងរដ្ឋាភិបាលលោក អាល់អាសាដ ក្នុងនោះមានទាំងក្រុម Turkomans ជា ក្រុមបងប្អូនអ៊ិស្លាមផងដែរ។
សកម្មភាពខាងលើក្រោយពេលដែល រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ថា គម្រោងផ្តួលរំលំរដ្ឋាភិបាលលោក អាល់អាសាដ បរាជ័យ។ ទាំងនោះហើយមានតែផែនការបំបែកទឹកដីស៊ីរីប៉ុណ្ណោះ។
សកម្មភាពខាងលើស្របពេលដែលទួរគី បើកការវាយប្រហារនៅតាមព្រំដែនស៊ីរី ហើយទួរគីអាចគ្រប់គ្រងនៅតំបន់នោះក៏ថាបាន។
នាយករដ្ឋមន្ត្រីទួរគីលោក Binali Yildirim បានប្រកាសឲ្យដឹងថា តាម បណ្តោយព្រំដែនមានប្រវែង៩១គីឡូម៉ែត្រចាប់ពី Azaz រហូតដល់ Jarabulus ត្រូវបានគ្រប់គ្រងដោយកម្លាំងទាហានទួរគីទាំងស្រុងក្រោយការបញ្ជូនកម្លាំងថ្មើរជើងវាយប្រហារនៅតាមព្រំដែននោះ។
នាយករដ្ឋមន្ត្រីទួរគីបានបញ្ជាក់កាលពីថ្ងៃទី៤ ខែកញ្ញាថា កម្លាំងថ្មើរជើងទួរគីដែល មានការគាំទ្រពីអាមេរិក និងក្រុមទាហានបះបោរស៊ីរីវាយប្រហារបណ្តេញក្រុមភេរវកម្មIS ចេញពីតំបន់ព្រំដែនដែលពួកគេ បានគ្រប់គ្រងរយៈពេលកន្លងមក។
កន្លងមកអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) មានទីតាំងនៅក្នុងប្រទេស អង់គ្លេសបានឲ្យដឹងថា ក្រុមIS បានបាត់ បង់ទីតាំងដែលជាកន្លែងទំនាក់ទំនងដ៏ សំខាន់ជាមួយពិភពលោកគឺភូមិនៅព្រំដែន ជាប់ដងទន្លេ Sajur និង Al-Rai ។
ក្នុងថ្ងៃជាមួយគ្នានោះកម្លាំងទាហានស៊ីរី ដោយមានការគាំទ្រពីយន្តហោះចម្បាំង រុស្ស៊ីបានបើកការវាយប្រហារនៅភាគខាងត្បូងទីក្រុង Aleppo ដណ្តើមគ្រប់គ្រងបានមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាដែលក្រុមIS គ្រប់គ្រងពីមុនមក។
ការវាយប្រហាររបស់កម្លាំងទាហានថ្មើរ ជើងទួរគីនៅក្នុងប្រទេសស៊ីរីនាពេលកន្លងមកទទួលបានជោគជ័យទាំងស្រុងក្នុងពេល ដែលការវាយប្រហារនោះទទួលបានការគាំទ្រពីអាមេរិកនិងរុស្ស៊ី។
រដ្ឋាភិបាលស៊ីរីដឹកនាំដោយលោក បាសា អាល់អាសាដ បង្ហាញក្តីបារម្ភយ៉ាង ខ្លាំងដោយសារតែការបញ្ជូនកម្លាំងថ្មើរជើង វាយប្រហារតាមព្រំដែននោះអាចធ្វើឲ្យស៊ីរីត្រូវបាត់បង់ទឹកដីជាច្រើន។ រដ្ឋាភិបាល លោក អាល់អាសាដ ធា្លប់បានអំពាវនាវ ដល់អង្គការសហប្រជាជាតិឲ្យជួយធ្វើអន្តរាគមន៍បញ្ចប់សកម្មភាពស៊ីរីចាត់ទុកថា ជា ការឈ្លានពាន៕ ម៉ែវ សាធី