ព័ត៌មានទាន់ហេតុការណ៍៖

“កម្ពុជាសូមរំលឹកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែងនោះទេ”

ចែករំលែក៖

ភ្នំពេញ ៖ “កម្ពុជាសូមរំលឹកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែងនោះទេ”។ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសកិច្ច ប្រជុំ ត្រីភាគី ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានរៀបចំ និងសម្របសម្រួលដោយប្រធានាធិបតីហ្វីលីន ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦។

សូមជម្រាបជូនថា ៖ «សក់ដែលចាប់ផ្ដើមប្រែពណ៌បន្តិចម្ដងៗ មិនមែនគ្រាន់តែជាសញ្ញានៃវ័យនោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃបន្ទុកដ៏ធ្ងន់ធ្ងរដែលបានលះបង់ដើម្បីបុព្វហេតុមាតុភូមិ។ ទោះបីការងារជាតិខ្លះនៅមិនទាន់សម្រេចបាន ១០០% តាមការគ្រោងទុក ប៉ុន្តែអ្វីដែលយើងមើលឃើញច្បាស់គឺ “ជំហានសន្តិភាព” ដែលកាន់តែមានភាពហាប់ណែន និងរឹងមាំបំផុត។

ការប្រកាសជំហរយ៉ាងដាច់អហង្ការរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែន គឺជាការបញ្ជាក់ប្រាប់ពិភពលោកថា កម្ពុជាជាប្រជាជាតិដែលស្រឡាញ់សន្តិភាព ប៉ុន្តែមិនមែនទន់ជ្រាយឡើយ។ នេះគឺជាមោទនភាព និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលប្រជាជនខ្មែរគ្រប់រូបផ្តល់តម្លៃជូនដល់ថ្នាក់ដឹកនាំដែលយកបេះដូងមកបម្រើជាតិ។»

ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបត្រីភាគីនៅសេប៊ូ ហ្វីលីពីន ក្រៅពីបញ្ជាក់ជំហរកសាងសន្តិភាព និងមិត្តភាពឡើងវិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតសង្កត់ថា កម្ពុជា មិនទទួលស្គាល់ខ្សែព្រំដែនកើតចេញពីការទន្ទ្រានដោយកម្លាំងនោះឡើយ។

នេះជាសារសំខាន់ណាស់ ទៅកាន់ពិភពលោក។ ប្រាប់ពិភពលោកថា កម្ពុជារក្សាជំហរម៉ឺងម៉ាត់ មិនទទួលយកស្ថានភាពព្រំដែនជាមួយថៃនាពេលបច្ចុប្បន្ននេះឡើយ ៕ 

ដោយ ៖ សិលា


ចែករំលែក៖