ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌច្បារអំពៅរកឃើញជនបរទេស ៣៩នាក់ សង្ស័យពាក់ព័ន្ធករណី Online Scam

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាលនៅភោជនីយ៍ដ្ឋានតុងផឹងចំការកម្សាន្ត ស្ថិតក្នុងសង្កាត់វាលស្បូវ។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញជនបរទេសសរុប ៣៩នាក់ (ស្រី ៤នាក់) សង្ស័យពាក់ព័ន្ធសកម្មភាព Online Scam។ ក្នុងនោះ មានលិខិតឆ្លងដែន ១៧នាក់ ត្រូវបានអប់រំ និងអនុញ្ញាតឱ្យចាកចេញ។ ចំណែក ២២នាក់ (ស្រី ៣នាក់) គ្មានលិខិតឆ្លងដែន មានជនជាតិចិន មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ត្រូវបានរកឃើញថាស្នាក់នៅខុសច្បាប់។

បច្ចុប្បន្ន ជនបរទេស ២២នាក់ ត្រូវបានប្រគល់ឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕ជ្រោយពេជ្រេ


ចែករំលែក៖