ព័ត៌មានទាន់ហេតុការណ៍៖

Update÷ សមត្ថកិច្ចឃាត់ខ្លួនបានហើយស្ត្រីជនសង្ស័យពាក់ព័ន្ធករណីសម្លាប់ស្ត្រីដូចគ្នានៅឆ្នេរអូត្រេះ

ចែករំលែក៖

ខេត្តព្រះសីហនុ÷ ជនសង្ស័យជាឃាតករ ដែលសម្លាប់ស្ត្រីរងគ្រោះ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ក្រោយធ្វើ សកម្មភាពប្រហែល៥ម៉ោង។ សមត្ថកិច្ចបានសង្កត់ធ្ងន់ថាករណីនេះគឺជាឃាតកម្មគិតទុកជាមុន។

មន្ត្រីនគរបាលខេត្តព្រះសីហនុឱ្យដឹងថា នៅថ្ងៃទី ១៤ ខែ ឧសភា​​ឆ្នាំ២០២៦​ វេលាម៉ោង២១ និង៣០នាទីយប់ស្ថិត នៅឆ្នេរអូរត្រេះ បន្ទប់ទឹកលេខ៩ ភូមិ​៦​ សង្កាត់លេខ​៤​ ក្រុង​-ខេត្តព្រះសីហនុ​​ មានករណីឃាតកម្មគិតទុកជា មុន១លើក បង្កឡើងដោយជនសង្ស័យម្នាក់ ភេទស្រី បានធ្វើសកម្មភាព យកកាំបិតចុងស្រួចដងឈើដាក់ក្នុងថង់យកម៉ាស់រុំ ទៅជួបជនរងគ្រោះហើយឈ្លោះប្រកែក គ្នាបានពីរ-បីម៉ាត់ ស្រាប់តែជនសង្ស័យបានដកកាំបិតពីក្នុងថង់ទៅអារ ក ជនរងគ្រោះបណ្តាលឱ្យស្លាប់នៅ កន្លែងកើតហេតុ។ ក្រោយពេលកើតហេតុភ្លាមនោះ ជន សង្ស័យបានជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុបាត់។

ប្រភពបានបញ្ជាក់ថា កន្លងមកជនសង្ស័យនិងជនរង គ្រោះ ជាមនុស្សស្រីស្រលាញ់ភេទ ដូចគ្នាហើយស្រលាញ់គ្នាប្រហែល២ឆ្នាំ មកហើយ។

ក្រោយពេលទទួលពត៌មានរឿងហេតុខាងលើនេះ ភ្លាម កំលាំងជំនាញ ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ១ និង២ បានស្រាវជ្រាវតាមជំនាញ រហូតដល់វេលាម៉ោងប្រហែល០៣និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១៥ខែឧសភា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចឃាត់ខ្លួនជន សង្ស័យបាន នៅចំណុចក្រោមផ្លូវល្បឿនលឿនក្រុមទី ១៧ ភូមិ១សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ។

មន្ត្រីនគរបាលបញ្ជាក់ថា ជនរងគ្រោះ(សព)ឈ្មោះ​ តាំង​ ស្រីនិច​ ភេទ​ស្រី​​ ជនជាតិ​ខ្មែរ​ អាយុ២៤ឆ្នាំ។  រីឯជន សង្ស័យឈ្មោះ សុខ រស្មី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិ ៤ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ ។

 

សមត្ថកិច្ចបានបញ្ជាក់ថា មានស្នាមរបួសដាច់រយះសាច់​បំពង់ ក​ ចំនួន​ ០១កន្លែង។ 

យោងតាមការសួរបំភ្លឺមិត្តភក្តិរបស់ស្រ្តីរងគ្រោះ និងប្អូន ប្រុសជនសង្ស័យសមត្ថកិច្ចធ្វើការសន្និដ្ឋានបានថា ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពីឃាតកម្មគិតទុក ជាមុន៕


ចែករំលែក៖