ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការសភ្នែកក្រោយលោកយាយអាយុ៨០ឆ្នាំសម្តែងខ្លាំងជាងស្ត្រីអាយុ១៨ឆ្នាំ

ចែករំលែក៖

នៅក្នុងការប្រឡងកម្មវិធី Got Talent លោកយាយ Nenek មានអាយុរហូតដល់៨០ឆ្នាំបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយលោកយាយបានបង្ហាញពីសមត្ថភាពដែលស្ត្រីវ័យក្មេងជាច្រើនមិនអាចធ្វើបាន។

ពេលឡើងលើឆាកដំបូងគណៈកម្មការថាលោកយាយមិនអាចសម្តែងបានល្អនោះឡើយ ប៉ុន្តែក្រោយមួយសន្ទុះទាំងគណៈកម្មការនិងអ្នកទស្សនាក្រោកឈរឡើងទាំងអស់ ដោយមិននឹកស្មានដល់ថាលោកយាយមានសមត្ថភាពយ៉ាងល្អបែបនេះទោះបីមានវ័យចាស់ហើយក្តីក៏នៅតែបង្វិលខ្លួនលោតហក់រាំបានយ៉ាងរហ័សរហួន។

គណៈកម្មការបានសុំទោសលោកយាយដោយពេលដំបូងនៅក្នុងអារម្មណ៍មានការប្រមាថលោកយាយថា មិនអាចធ្វើ បានក្នុងវ័យចាស់បែបនេះ។ ប៉ុន្តែក្រោយ ការសម្តែងទើបដឹងថា សមត្ថភាពសម្តែងរបស់លោកយាយពិតជាគ្មាន២ឡើយនៅលើលោកនេះ។

ការប្រកួតខាងលើធ្វើឡើងក្នុងប្រទេសអង់គ្លេសកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ក្នុងរយៈពេលខ្លីការសម្តែងរបស់លោកយាយទទួលបានការចូលមើលយ៉ាងច្រើនទាំងនៅក្នុងបណ្តាញសង្គមនិងលើប្រព័ន្ធយូធូបជាដើម៕ ម៉ែវ សាធី

dse


ចែករំលែក៖