ព័ត៌មានទាន់ហេតុការណ៍៖

មហាសេដ្ឋី Bill Gates អាចក្លាយជាអនុប្រធានាធិបតី អាមេរិកបើលោកស្រី ហ៊ីលឡារី គ្លីនតុន ជាប់ឆ្នោត

ចែករំលែក៖

លោកស្រី ហ៊ីលឡារី គ្លីនតុន កំពុងតែត្រួតពិនិត្យបញ្ជូនមេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Bill Gates , Tim Cook ឡើង កាន់តំណែងជាន់ខ្ពស់នៅអាមេរិកប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះ។

នៅក្នុងសារអីុម៉េលដែលបានបែកធ្លាយ កាលពីថ្ងៃទី១៧ ខែតុលា អ្នកជំនួញដែលមានឈ្មោះថ្មីៗនៅអាមេរិកក្នុងនោះមាន មហាសេដ្ឋី ប៊ីលហ្គេត អាចត្រូវបានលោក ស្រី ហ៊ីលឡារី គ្លីនតុន ជ្រើសរើសធ្វើជាអនុ ប្រធានាធិបតី។

តាមសារដែលបានបែកធ្លាយអ្នកទាំងនោះអាចក្លាយជាមន្ត្រីជាន់ខ្ពស់របស់អាមេរិកដោយសារតែបានឧបត្ថម្ភជាច្រើនដល់យុទ្ធនាការឃោសនាបោះឆ្នោតនាពេល កន្លងមកសម្រាប់លោកស្រី ហ៊ីលឡារី គ្លីនតុន។

មកទល់ពេលនេះមិនទាន់មានប្រតិកម្មអ្វីពីគណបក្សប្រជាធិបតេយ្យរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន នៅឡើយ។ ប៉ុន្តែ ក្រុមអ្នកវិភាគបានលើកឡើងថាវាជារឿងដ៏ល្អប្រសិនបើអ្នកជំនួញទទួលបានជោគជ័យទាំងនោះអាចចូលរួមក្នុងជួរនយោ បាយដឹកនាំប្រទេសជាតិអាចជួយជាតិឲ្យកាន់តែរីកចម្រើន៕ ម៉ែវ សាធី

Chancellor Merkel Meets With Bill Gates


ចែករំលែក៖