ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានអញ្ញើញ សាកសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបានផ្តល់អាគារសិក្សា ទីចាត់ការ និងសមិទ្ធផលផ្សេងៗ នៅខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ញើញចុះសាកសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តាមសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងបានផ្តល់អាគារសិក្សា ទីចាត់ការ និងសមិទ្ធផលផ្សេងៗ នៅខេត្តប៉ៃលិន៖

១-សាលាបឋមសិក្សាភ្នំកុយ ស្ថិតនៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ផ្តល់ជូន អាគារសិក្សា១ខ្នង២ជាន់១២បន្ទប់ ទីចាត់ការ១ខ្នង៣បន្ទប់ កុំព្យូទ័រ១០គ្រឿង ម៉ាសុីនព្រីន ២គ្រឿង ម៉ាសុីនថតចំម្លង១គ្រឿង រៀបចំតារាងបាល់ទាត់ បាល់បោះ បាល់ទះ និងបង្កើតអោយទៅជាអនុវិទ្យាល័យភ្នំកុយ។ និងសំរាប់ផ្នែកមតេយ្យសិក្សាវិញផ្តល់ជូន អាគារសិក្សា១ខ្នង ៣បន្ទប់។

២-វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ផ្តល់ជូន ជាវិទ្យាល័យថ្មី ព្រោះសព្វថ្ងៃនេះអាចលិចទឹក និងអាចមានគ្រោះថ្នាក់ដល់គ្រូនិងសិស្ស ដូច្នេះត្រូវប្តូរទៅទីតាំងផ្សេង ហើយយកទីតាំងនេះធ្វើជាការិយាល័យអប់រំវិញ ។ វិទ្យាល័យនេះផ្តល់ជូន អាគារសិក្សា១ខ្នង ៣ជាន់៣០បន្ទប់ ផ្ទះស្នាក់នៅគ្រូ ១ខ្នង២ជាន់១០បន្ទប់ ផ្ទះស្នាក់នៅសិស្ស១ខ្នង២ជាន់១០បន្ទប់ ទីចាត់ការ១ខ្នង៣បន្ទប់។

៣-សាលាបឋមសិក្សាសាលាក្រៅស្ថិតក្នុងភូមិថ្នល់កែងឃុំអូរអណ្តូងស្រុកសាលាក្រៅខេត្តប៉ៃលិន។ ផ្តល់ជូនអាគារសិក្សា១ខ្នង២ជាន់១២បន្ទប់ទីចាត់ការ១ខ្នង៣បន្ទប់ កុំព្យួទ័រ២គ្រឿង និងម៉ាសុីនព្រីន១គ្រឿងផងដែរ។

៤-អនុវិទ្យាល័យ សន្តិភាព ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ផ្តល់ជូន អាគារសិក្សា១ខ្នង ២ជាន់១២បន្ទប់ ទីចាត់ការ១ខ្នង៣បន្ទប់ របងព័ទ្ឋជុំវិញ តារាងបាល់ទាត់ បាល់ទះ កុំព្យួទ័រ២គ្រឿង និងម៉ាសុីនព្រីន ១គ្រឿង និងម៉ាសុីនថតចម្លងចំនួន១ផងដែរ។

៥-សាលាបឋមសិក្សា ទួលល្វា ស្ថិតនៅក្នុងភូមិទួលល្វា ឃុំទួលស្វា ស្រុកប៉ៃលិន ខេត្តប៉ៃលិន ។ ផ្តល់ជូន អាគារសិក្សា១ខ្នង៥បន្ទប់ ទីចាត់ការ១ខ្នង៣បន្ទប់ ។

៦-អនុវិទ្យាល័យ បយ៉ាខា ស្ថិតក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ផ្តល់ជូនអាគារសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ និងទីចាត់ការ១ខ្នង៣បន្ទប់។

៧-សាលាបឋមសិក្សា បយ៉ាខា ស្ថិតក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ផ្តល់ជូន របងព័ទ្ធជុំវិញ និងរៀបចំតារាងបាល់ទាត់ បាល់ទះ បាល់បោះ ។

៨-សាលាបឋមសិក្សាហ៊ុនសែនអូរច្រាស្ថិតក្នុងសង្កាត់ទួលល្វាក្រុងប៉ៃលិនខេត្តប៉ៃលិន។ផ្តល់ជូនអាគារសិក្សា១ខ្នង៣ជាន់៥បន្ទប់និងសាងសង់ទីចាត់ការ១ខ្នង ៣បន្ទប់ ។

៩-វិទ្យាល័យ ហ៊ុន សែន ទេពនិម្មិត ក្រុងប៉ៃលិន ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ផ្តល់ជូនអាគារសិក្សា១ខ្នង៣ជាន់ ៣០បន្ទប់ ទីចាត់ការ១ខ្នង ៣បន្ទប់ អាគារស្នាក់នៅគ្រូ ១ខ្នង២ជាន់១០ បន្ទប់ អាគារស្នាក់នៅសិស្ស១ខ្នង២ជាន់១០ បន្ទប់ រៀបចំតារាងបាល់ទាត់បាល់ទះ បាល់បោះ ៕ ស សារ៉េត

1 2 3 4 5


ចែករំលែក៖