ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការផ្សារអូរឫស្សី បុគ្គលិក និងសន្តិសុខចូលរួមធ្វើអនាម័យដើម្បីបរិស្ថានល្អ

ចែករំលែក៖

ភ្នំពេញ៖ ការចូលរួមសម្អាត ធ្វើអនាម័យ ថែរក្សាបរិស្ថាន ជាភារកិច្ចរបស់យើងទាំងអស់គ្នា អ្នកចោលកាកសំណល់មិនបានត្រឹមត្រូវធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃការរស់នៅ ភាពថ្លៃថ្នូរ របស់មនុស្ស និង សង្គមមនុស្ស ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និង ធ្វើយ៉ាងណាឲ្យទីក្រុងយើងស្អាតនោះ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ គណៈកម្មការផ្សារអូរឬស្សី បុគ្គលិក សន្តិសុខ ចូលរួមធ្វើពលកម្ម បោសសម្អាត តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌ7មករា ជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋ ភ្នាក់ងារប្រមូលកាកសំណល់ ក្នុងមូលដ្ឋានខណ្ឌ7មករា និង បានផ្សព្វផ្សាយណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ និង អ្នកបង្កើត កាកសំណល់ ឲ្យចូលរួមប្រមូល ញែក វេចខ្ចប់ ទុកដាក់ កាកសំណល់ឲ្យបានត្រឹមត្រូវ និង ឈានទៅលប់បំបាត់កាកសំណល់រាយប៉ាយផ្តេសផ្តាសឲ្យនៅកម្រិតអប្បបរមា និង ទៅដល់កម្រិតសូន្យ ៕ ស សម

 

3 1 2


ចែករំលែក៖