ខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann របស់ក្លិប Atletico Madrid បាន ទទួលពានកីឡាករឆ្នើមប្រចាំក្របខ័ណ្ឌ អេស្ប៉ាញ La Liga រដូវកាលឆ្នាំ ២០១៥-២០១៦។
ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺពុំមានកីឡាកររបស់ក្លិប Barcelona ណាម្នាក់ចូលរួមក្នុងពិធីទទួលពានរង្វាន់ក្នុងទីក្រុង Valencia នោះទេ ដោយសារតែគ្រូ បង្វឹករបស់ពួកគេត្រូវបានគេមើលរំលង មិនឲ្យឈ្នះពានរង្វាន់គ្រូបង្វឹកល្អប្រចាំឆ្នាំ ។
លោកLuis Enrique បានដឹកនាំក្រុម Barcelona ឲ្យឈ្នះជើងឯក La Liga រដូវ កាលចាស់ ប៉ុន្តែពុំបានទទួលរង្វាន់ទៅវិញ ហេតុដូចនេះទើបកីឡាកររបស់ក្លិបនេះទាំង អស់មិនចូលរួមកម្មវិធីទទួលពានរង្វាន់ ដោយពួកគេយល់ថាជាការជ្រើសរើសមិនត្រឹមត្រូវ ។
លោក Diego Simeone ដែលដឹកនាំ ក្រុម Atletico Madrid ត្រូវបានជ្រើសរើសជាគ្រូបង្វឹកល្អប្រចាំរដូវកាលចាស់។ កីឡា ករ Jan Oblak បានទទួលពានរង្វាន់អ្នក ចាំទីល្អ និងកីឡាករ Diego Godin ម្ចាស់ ពានរង្វាន់ខ្សែការពារល្អ ។
ខ្សែប្រយុទ្ធ Griezmann ដែលជាម្ចាស់ ពានកីឡាករល្អបំផុតប្រចាំក្របខ័ណ្ឌកំពូល របស់អេស្ប៉ាញក្នុងរដូវកាលចាស់ស៊ុតបាល់ បានចំនួន២២គ្រាប់ក្នុងចំណោម៣៨ ប្រកួត។
ចំណែកកីឡាករ Lionel Messi របស់ ក្លិប Barcelona ត្រូវបានជ្រើសរើសជា ខ្សែប្រយុទ្ធឆ្នើមបំផុត ខណៈកីឡាករ Luka Modric ជាប់ជាខ្សែបម្រើបំផុត ។
LA LIGA 2015-2016 AWARDS
Best player: Antoine Griezmann (Atletico Madrid)
Best coach: Diego Simeone (Atletico Madrid)
Best goalkeeper: Jan Oblak (Atletico Madrid)
Best defender: Diego Godin (Atletico Madrid)
Best midfielder: Luka Modric (Real Madrid)
Best forward: Lionel Messi (Barcelona)
Best Newcomer: Marco Asensio (Real Madrid*)
La Liga World Player of the Year: Luis Suarez (Barcelona) ៕