សភាវេណេហ៊្សុយអេឡាបានចាប់ផ្តើមបោះឆ្នោតដើម្បីរៀបចំបែបបទប្តឹងប្រធានាធិបតី Nicolas Maduro ។
សកម្មភាពខាងលើត្រូវបានគេព្យាករ ថា នឹងធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងក្នុងពេលដែលវិបត្តិនយោបាយនៅ ក្នុងប្រទេសនេះកាន់តែខ្លាំងឡើង។ កាលពីសប្តាហ៍កន្លងមកក្រុមប្រឆាំងក៏បានស្នើឲ្យមានការបោះឆ្នោតប្រជាមតិដើម្បីដក ហូតតំណែងប្រធានាធិបតីដែរ។
ផ្ទុយទៅនឹងប្រទេសជិតខាងប្រេស៊ីលដែលប្រធានាធិបតីត្រូវបានចោទប្រកាន់ទោសកាលពីខែសីហា។ ចំណែកក្រុម ប្រឆាំងប្រធានាធិបតី ម៉ាឌូរ៉ូ ត្រូវបានតុលាការកំពូលប្រទេសនេះប្រកាសថា ជាសកម្ម ភាពខុសច្បាប់។
លោក Henrique Capriles មេដឹកនាំ ក្រុមប្រឆាំងបានឲ្យដឹងថា ប្រសិនបើលោក ម៉ាឌូរ៉ូ មិនគោរពច្បាប់ធម្មនុញ្ញទេនោះយើង នឹងមានវិធានការគ្រប់គ្រាន់ក្នុងការស្នើឲ្យលោកចុះចេញពីតំណែង។
ស្ថានភាពនយោបាយនៅក្នុងប្រទេសវេណេហ៊្សុយអេឡាកាន់តែតានតឹងខ្លំាងឡើងក្រោយពេលដែលតម្លៃប្រេងធ្លាក់ចុះធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះខ្លាំងពលរដ្ឋជាច្រើនគ្មានការងារធ្វើ ខ្លះទៀតអត់អាហារត្រូវបង្ខំចិត្តចូលលួចប្លន់នៅក្នុងផ្សារ និង ឆ្លងព្រំដែនប្រទេសជិតខាងរកការងារធ្វើ ៕ ម៉ែវ សាធី