នាវាយាមល្បាតថៃពីរគ្រឿងបានឡោម ព័ទ្ធចាប់កប៉ាល់នេសាទវៀតណាម៥គ្រឿង ដោយរងការចោទប្រកាន់ពីបទនេសាទខុស ច្បាប់នៅតំបន់សមុទ្រស្ថិតនៅក្រោមដែនអធិបតេយ្យភាពរបស់ថៃ។
សារព័ត៌មាន The Nation បានផ្សាយថា នៅវេលាម៉ោង១១យប់ ថ្ងៃទី២៤ខែតុលា នាវាយាមល្បាតថៃ២គ្រឿងបានវិលត្រឡប់ មកទីតាំងវិញក្រោយពេលយាមល្បាតរួមជាមួយកម្លាំងទាហានម៉ាឡេស៊ីក៏បានឃើញ កប៉ាល់នេសាទវៀតណាម៣គ្រឿងនិងនា វិក១៥នាក់ក៏ឃាត់ខ្លួនតែម្តងដោយចោទប្រកាន់ថា បាននេសាទខុសច្បាប់នៅជិត Koh Losin ខេត្តប៉ាតានី។
លុះមកដល់ថ្ងៃទី២៥ ខែតុលា នាវាយាម ល្បាតមួយគ្រឿងទៀតរបស់ថៃក៏បានប្រទះ ឃើញនិងឃាត់កប៉ាល់នេសាទ២គ្រឿងទៀតរបស់វៀតណាមរួមទាំងនាវិក១៣ នាក់ ស្ថិតនៅដែនសមុទ្រខេត្តណាខនស៊ី ថាម៉ារ៉ាត។
កប៉ាល់និងនាវិកទាំងនោះត្រូវបានចោទ ប្រកាន់ថា បានបំពានច្បាប់នេសាទប្រទេស ថៃ ហើយប្រគល់ទៅឲ្យមន្ត្រីនៅក្នុងតំបន់ដោះស្រាយជាបន្ត៕ ម៉ែវ សាធី