ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលបេះដូងសប្បុរស ជួយអភិវឌ្ឍវិស័យអប់រំដើម្បីជីវិតជោគជ័យរបស់កុមារ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី ១ តុលា ២០១៦ ណាហ្គាវើលបេះដូងសប្បុរសដឹកនាំឲ្យលោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បានទៅទស្សនកិច្ច និងផ្តល់សម្ភារៈសិក្សា សៀវភៅរឿង និងគ្រឿងឧបភោគបរិភោគដល់អង្គការកុមារកម្ពុជាប្រឆាំងទុរភិក្ស និងហិង្សា(ឬអង្គការ CCASVA) នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅក្នុងទស្សនកិច្ចនោះ លោក James Ma បានមានប្រសាសន៍ថា “យើងសូមកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់អង្គការដែលបានយកចិត្តទុកដាក់មើលថែកុមារទាំងនេះ។ យើងទាំងអស់គ្នាដឹងហើយថា ការមើលថែក្មេងៗ មិនមែនជាការងាយស្រួលនោះទេ។ អង្គការនេះមិនត្រឹមតែផ្តោតលើការផ្តត់ផ្គង់អាហារជារៀងរាល់ថ្ងៃប៉ុណ្ណោះទេ តែថែមទាំងផ្តល់ក្តីស្រឡាញ់ និងយកចិត្តទុកដាក់ដល់កុមារទៀតផង”។គាត់ក៏បានលើកទឹកចិត្តឲ្យកុមារប្រឹងប្រែងរៀនសូត្រដើម្បីអនាគតរបស់ពួកគេថែមទៀតផង។ គាត់បន្តថា “យើងមិនអាចជ្រើសរើសកន្លែងដែលយើងកើតបានទេ ប៉ុន្តែយើងអាចផ្លាស់ប្តូរវាសនារបស់យើងបានតាមរយៈការខិតខំប្រឹងប្រែងរបស់យើង។ មានជនល្បីឈ្មោះជាច្រើនដែលអាចផ្លាស់ប្តូរជោគវាសនារបស់ពួកគេបាន ទោះបីពួកគេជួបការលំបាកតាំងពីដំបូងក៏ដោយ។ ខ្ញុំគិតថា អ្នកទាំងអស់គ្នា ពិតជាអាចសម្រេចក្តីស្រមៃនោះបាន ប្រសិនអ្នកទាំងអស់គ្នាចង់”។

គាត់សង្ឃឹមថា កុមារទាំងនោះ នឹងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអនាគតកាន់តែប្រសើររបស់ពួកគេ។ គាត់បន្ថែមថា “ណាហ្គាវើលបេះដូងសប្បុរស បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។ យើងបានផ្តល់សម្ភារៈសិក្សាជាច្រើនដល់សាលារៀននៅទីក្រុង និងនៅតាមទីជនបទ។ ខ្ញុំជឿថា ដើម្បីឲ្យកុមារកំព្រារបស់យើងទទួលបានជោគជ័យក្នុងជីវិត គឺមានតែការសិក្សាប៉ុណ្ណោះ។ ខ្ញុំជឿជាក់ថា កុមារទាំងអស់នឹងប្រឹងប្រែងសិក្សាជាងមុនដើម្បីអនាគតខ្លួនឯង គ្រួសារ និងប្រទេសជាតិ”។

លោកព្រំ វណ្ណៈ ដែលជាអ្នកគ្រប់គ្រងអង្គការកុមារកម្ពុជាប្រឆាំងទុរភិក្ស និងហិង្សា (ឬអង្គការ CCASVA) បានមានប្រសាសន៍ថា “យើងខ្ញុំដឹងគុណយ៉ាងខ្លាំងចំពោះការឧបត្ថម្ភរបស់ណាហ្គាវើលបេះដូងសប្បុរស។ ការឧបត្ថម្ភនេះ បានធ្វើឲ្យអង្គការយើងមានដំណើរការល្អ និងចិញ្ចឹមកុមារកំព្រានៅទីនេះបានល្អ។ កុមារកំព្រារបស់យើង សូមសន្យាប្រឹងប្រែងសិក្សាជាងមុន មិនឲ្យណាហ្គាវើលបេះដូងសប្បុរសអស់សង្ឃឹមឡើយ។ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុនឯកជនដទៃ គួរធ្វើតាមណាហ្គាវើលបេះដូងសប្បុរសក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែមានការអភិវឌ្ឍ។ ខ្ញុំសូមជូនពរឲ្យណាហ្គាវើលបេះដូងសប្បុរសទទួលបានជោគជ័យលើគ្រប់ភារកិច្ច” ។

អំពីណាហ្គាវើល®
ប្រជុំស្រស់ស្រូបអាហារលម្ហែជប់លៀងនិងលេងកម្សាន្តនៅណាហ្គាវើល មណ្ឌលកម្សាន្តគ្មានដែនកំណត់ល្អផ្តាច់គេ!

ស្ថិតនៅតាមដងទន្លេមេគង្គ និងទន្លេសាបដែលមានទេសភាពស្រស់ត្រកាលគួរឲ្យចាប់អារម្មណ៍គឺណាហ្គាវើលដែលជាទីតាំងអត្តសញ្ញាណនៃរាជធានីភ្នំពេញ។ ណាហ្គាវើល មានទីតាំងស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រនៅក្នុងរាជធានីភ្នំពេញដែលជាទីក្រុងមានប្រវត្តិសាស្រ្តដ៏សម្បូរបែប។

យោងតាមរឿងព្រេងនិទានឈ្មោះ “ណាហ្គាវើល” នេះជាឈ្មោះដែលយកតាមរឿងព្រេងបុរាណអំពីនាគស្តេចនាគមួយដែលមានក្បាលចំនួន៧។ស្តេចនាគនេះ ត្រូវបានគេជឿថារស់នៅក្នុងទន្លេនេះដើម្បីការពារច្រកចូលមកកាន់រាជធានីភ្នំពេញ។យោងតាមរឿងតំណាលគេអាចមើលឃើញស្តេចនាគនេះបង្ហាញខ្លួនខណៈពេលដែលមានឥន្ទធនូប៉ុណ្ណោះ។ដូចនេះបានជាទិដ្ឋភាពនេះ ត្រូវបានគេចាត់ទុកថាជាទិដ្ឋភាពដ៏មានឫទ្ធិអស្ចារ្យមួយ។ប្រដូចទៅនឹងថូមាសនៅចុងនៃឥន្ទធនូណាហ្គាវើលត្រូវបានប្រៀបប្រដូចទៅនឹងនិមិត្តសញ្ញានៃការចាប់ផ្តើមថ្មី និងភាពសម្បូររុងរឿង។

ណាហ្គាវើលបានទាក់ទាញនូវទេសចរជាច្រើនរួមមានទាំងទេសចរស្វែងរកការសម្រាកលម្ហែ ទេសចរផ្សងព្រេង និងទេសចរស្វែងរកការកម្សាន្តសម្បាយជាដើម។

ណាហ្គាវើលភ្នំពេញជាសណ្ឋាគារនិងមណ្ឌលកម្សាន្តចម្រុះដំបូងគេនិងល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជាដែលកំពុងតែអភិវឌ្ឍយ៉ាងលឿនហើយណាហ្គាវើលភ្នំពេញមានម្ចាស់ជាក្រុមហ៊ុនណាហ្គាខបដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។ ណាហ្គាវើល មានទំហំផ្ទៃដីសរុបជាង ១ លានហ្វីតការ៉េដែលមានបន្ទប់ប្រភេទស្វីត និងដឺលុចជាង៧០០ បន្ទប់មណ្ឌលស្ប៉ាដ៏ធំទូលាយប្រកបដោយផាសុកភាពហាងលក់ទំនិញភោជនីយដ្ឋាន និងបានីយដ្ឋានចំនួន១៤ សេវាកំសាន្តសម្បូរបែប ព្រមទាំងមានសាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និសីទធំជាងគេក្នុងចំណោមសណ្ឋាគារធំៗក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបថត សូមទាក់ទង ៖

សម្រាប់ភាសាអង់គ្លេស
Ms. Samphy Lenain
មុខដំណែង ៖ Senior Executive, Marketing Communications Department
ទូរស័ព្ទ ៖ (+៨៥៥)១៥ ៨៨ ២២ ៣៧
អ៊ីម៉ែល ៖ samphylenain@nagaworld.com

សម្រាប់ភាសាខ្មែរ
លោក ឈាវ ប៊ុនរិទ្ធ
មុខដំណែង ៖អ្នកប្រែសម្រួលភាសាអង់គ្លេស ផ្នែកទំនាក់ទំនងទីផ្សារ
ទូរស័ព្ទ ៖ (+៨៥៥) ១៥ ៨៨ ២២ ១០
អ៊ីម៉ែល ៖ chheavbunrith@nagaworld.com
ស ដារ៉ា

love-sharing-01oct16-02 love-sharing-01oct16


ចែករំលែក៖