ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបុគ្គលិកអាកាសយានិកធ្វើកូដកម្មធ្វើឲ្យជើងហោះហើររាប់រយរងផលប៉ះពាល់

ចែករំលែក៖

កាលពីថ្ងៃទី២៧ ខែតុលា ក្រុមបុគ្គលិក អាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍ Eurowings និង Germanwings របស់អាល្លឺ ម៉ង់បាននាំគ្នាធ្វើកូដកម្មធ្វើឲ្យជើងហោះហើរចំនួន៣៨០ជើងត្រូវផ្អាក។

ការធ្វើកូដកម្មកើតឡើងនៅវេលាម៉ោង៥ទៀបភ្លឺ ហើយអូសបន្លាយរយៈពេល១ថ្ងៃ។ សកម្មភាពខាងលើបានធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ក្រុមហ៊ុនធំ Lufthansa ដែលជា ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Eurowings និង Germanwings។ ការធ្វើកូដកម្មប៉ះពាល់ ដល់អាកាសយានដ្ឋានទាំងអស់នៅក្នុង ប្រទេសអាល្លឺម៉ងលើកលែងតែអាកាស យានដ្ឋានទីក្រុង Frankfurt និង Munich ដែលជាអាកាសយានដ្ឋានអន្តរជាតិធំបំផុត នៅអាល្លឺម៉ង់និងតំបន់។

ការធ្វើកូដកម្មកើតឡើងក្រោយពេលដែលកិច្ចពិភាក្សារវាងសហជីពនឹងម្ចាក់ក្រុម ហ៊ុនបរាជ័យ ក្រុមសហជីពបានស្នើដល់ក្រុម ហ៊ុនបង្កលក្ខណៈងាយស្រួលដល់ការងារនិងបង្កើនប្រាក់បៀវត្សដល់បុគ្គលិក។

ចំណែក្រុមហ៊ុនខាងលើបានបញ្ជាក់ថា នឹងរៀបចំឡើងវិញ ជាពិសេសដើម្បីឲ្យជើង ហោះហើរអន្តរទ្វីបបន្តដំណើរការបានតាមធម្មតាមិនប៉ះពាល់ដោយសារតែការធ្វើកូដកម្មនោះ៕ ម៉ែវ សាធី

walkout_for_safety_5


ចែករំលែក៖