ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាក BYD ក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តម៉ាក GEELY ទាំងកំរោលចំពីមុខពេញទំហឹងរងការខូចខាតធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៤ទាទីទៀបភ្លឺថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះម៉ាក GEELYពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2CF-9083បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីជើងទៅត្បូង លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងទៀតម៉ាក់BYDពណ៌សគ្មានស្លាកលេខ បើកបរដោយម្នាក់ក្នុងល្បឿនលឿន ខណៈដល់ផ្លូវកោងរង្វង់មូលវិមានឯករាជ្យ រួចក៏រេជ្រុលទៅបុករថយន្ត ម៉ាក GEELYចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង តែក្នុងករណីនេះមិនបង្កឲ្យមានមនុស្សគ្រោះថ្នាក់នោះឡេីយចំណែកតៃកុងរថយន្តបង្កត្រូវឃាត់ខ្លួនបានយកទៅសួរនាំ ។
បន្ទាប់ពីកើតហេតុដោយភាគីទាំងសង្ខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច