ព័ត៌មានទាន់ហេតុការណ៍៖

មិត្តភក្តិប្រធានាធិបតីកូរ៉េខាងត្បូងត្រូវចាប់ខ្លួន ក្រោយបង្កឲ្យមានកំហុសធំនៅក្នុងឆាកនយោបាយ

ចែករំលែក៖

លោកស្រី Choi Soon Sil ជាស្ត្រីស្ថិតនៅក្នុងចំណុចនៃវិបត្តិនយោបាយក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាមិត្តភក្តិជិតស្និទ្ធបំផុតរបស់លោកស្រីផាក យុងហេ ត្រូវបានចាប់ខ្លួន ក្រោយប៉ុន្មានម៉ោងបានទៅកាន់ តុលាការដើម្បីឆ្លើយនៅសំណួរមួយចំនួន ។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងនៅថ្ងៃទី១ ខែវិច្ឆិកា បានផ្សាយថា ព្រះរាជ្យអាជ្ញាកំពុងតែស្រាវជ្រាវ និងចោទប្រកាន់ លោកស្រី Choi Soon Sil ថាបានប្រើប្រាសទំនាក់ទំនងល្អជាមួយប្រធានាធិបតីដើម្បីជ្រៀតជ្រែកចូលក្នុងកិច្ចការនយោបាយជាតិ និងក្តាបព័ត៌មានសម្ងាត់របស់ជាតិ ។

កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតី ផាក យុងហេ បានទទួលស្គាល់ថា ធ្លាប់បានឲ្យមិត្តភក្តិត្រួតពិនិត្យ នៅសន្តកថាមួយចំនួនមុនពេលថ្លែង ពេលទើបឡើងកាន់តំណែង ហើយក៏បានសុំទោសដែលធ្វើឲ្យមហាជនព្រួយបារម្ភ ។

ឆ្លើយតប់ទៅនឹងបទសម្ភាសរបស់បណ្តាញព័ត៌មាន Segye Ilbo របស់កូរ៉ែខាងត្បូង លោកស្រី Choi បានសារភាពទទួលស្គល់ថា ធ្លាប់បានទទួលឯកសារសន្តរកថា របស់ប្រធានាធិបតី ប៉ុន្តែលោកស្រីបានច្រានចោលការចោទប្រកាន់ថាបានជ្រៀតជ្រែកចូលកិច្ចការនយោបាយ ឬដាក់គំនៀបទៅលើក្រុមហ៊ុនដើម្បីស្វែងរកមូលនិធិសម្រាប់របស់ខ្លួន ។

តាមការប៉ាន់ប្រមាណទឹកប្រាក់ដែលប្រមូលបានសម្រាប់មូលនិធិ លោកស្រី Choi បានបង្កើតឡើង មានរហូតទៅដល់៥០ពាន់លាវវ៉ន ស្មើនឹង៤៤លានដុល្លារអាមេរិក ។ កាលពីដើមខែកញ្ញា លោកស្រី Choi បានធ្វើដំណើរទៅកាន់ប្រទេស អាល្លឺម៉ង ក្រោយពេលដេលមានព័ត៌មានពីរឿងអាស្រូវរបស់លោកស្រីកាន់តែខ្លាំងឡើង ។ លោកស្រីបាលវិលត្រឡប់មកប្រទេសវិញ កាលពីថ្ងៃទី៣០ ខែតុលា ដើម្បីឆ្លើយបំភ្លឺនៅសំណួរមួយចំនួន ៕ ម៉ែវ សាធី

n161027151615b


ចែករំលែក៖