ក្លិប Leicester City ម្ចាស់ជើងឯកអង់ គ្លេស Premier League បានផ្តោតអារម្មណ៍ ខ្លាំងទៅលើការប្រកួតជាមួយនឹងក្រុម FC Copenhagen នៅថ្ងៃពុធនេះប្រសិនបើពួកគេឈ្នះនឹងអាចឡើងទៅវគ្គ១៦ក្រុមចុងក្រោយតែម្តង ។
Leicesterលេងមិនសូវល្អនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ប៉ុន្តែពួកគេបានឈ្នះទាំង៣ប្រកួតដំបូងនៅក្នុង Champions League ដោយឈ្នះ Porto, Club Brugge និង FC Copenhagen ហើយប្រសិន បើពួក គេឈ្នះ FC Copenhagen នៅក្នុងប្រទេសដាណឺម៉ាកម្តងទៀតពួកគេនឹងអាចជាប់ដោយស្វ័យប្រវតិ្តតែម្តង ។
Leicester បានយកឈ្នះ FC Copen-hagen ដោយលទ្ធផល 1-0 នៅក្នុងប្រទេស អង់គ្លេស ហើយពួកគេគឺជាក្រុមដែលពុំទាន់មានក្រុមណាអាចស៊ុតបាល់បញ្ចូលទីបានឡើយនៅក្នុងក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប ឬហៅថា Champions League នេះ ។
ខ្សែបម្រើ Nampalys Mendy នឹងអវត្ត មានពីក្លិប Leicester ដោយសារតែរបួស កជើង ចំណែក Islam Slimani របួសក្រលៀន និង Ahmed Musaពុំទាន់ដឹងច្បាស់ថាអាចចូលលេងបាននោះទេ ៕