ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋសហរដ្ឋអាមេរិករាប់លាននាក់មិនអាចបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក

ចែករំលែក៖

តាមមជ្ឈមណ្ឌលស្រាវជ្រាវពីចំនួន ពលរដ្ឋអាមេរិកបានឲ្យដឹងថា បច្ចុប្បន្ន មានពលរដ្ឋជាង៤លាននាក់គ្រប់អាយុបោះឆ្នោតដែលកំពុងរស់នៅតំបន់៥ផ្សេងគ្នាគឺលើកោះ Guam, the Vigin Island, the norther Mariana islands ,American Samoa និង Puerto Rico ហើយអ្នកទាំងនោះមិនបានទៅចូលរួមបោះឆ្នោតនាថ្ងៃទី៨ ខែ វិច្ឆិកាឡើយ លើកលែងតែប្តូរទីលំនៅមក រស់នៅដីគោកអាមេរិកវិញ។

លោក Bryan Whitener អ្នកនាំពាក្យ គណៈកម្មាធិការរៀបចំការបោះឆ្នោតអាមេរិកបានបកស្រាយថា «បណ្តាញម្ចាស់ឆ្នោត មិនអនុញ្ញាតឲ្យពលរដ្ឋដែលរស់នៅតំបន់ កោះ អាមេរិកមានសិទ្ធិក្នុងការបោះឆ្នោតឡើយ លើកលែងតែមានលិខិតស្នាក់នៅ ក្នុងរដ្ឋណាមួយរបស់អាមេរិក។

តំណាងក្រុមសកម្មជន We The People មានទីតាំងនៅស្រុក Colombia បានបញ្ជាក់ ថា ពលរដ្ឋអាមេរិកមិនចាំបាច់ផ្លាស់ប្តូរទី កន្លែងថ្មីទើបអាចទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីបាននោះទេ។ លោក Weare ប្រធាន We The Peopleបានលើកឡើងថា «អាមេរិកមានទីតាំងទាំង៥ខាងលើតាំងពីដំបូងប៉ុន្តែមិនទទួលស្គាល់ដូចជារដ្ឋតូច មួយរបស់អាមេរិក។ យើងបានទិញកោះទាំងនោះតែមិនដាក់បញ្ចូលនៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអាមេរិក»។

ពាក់ពន្ធនឹងការបោះឆ្នោតនៅអាមេរិកនោះដែរ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ FBI ទទួលបានភ្លើងខៀវឲ្យឆែកមើលអុីមែល របស់លោកស្រី គ្លីនតុន អតីតរដ្ឋមន្រ្តីការ បរទេស និងជាបេក្ខនារីប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។ ព័ត៌មានមួយនេះត្រូវបានទម្លាយឲ្យដឹងដោយសារព័ត៌មានអាមេរិកាំងជាច្រើនចេញផ្សាយក្នុងថ្ងៃអាទិត្យ ទី៣០ ខែតុលា។ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយពី FBI នៅឡើយទេ។ អ្វីដែលគេដឹងនោះគឺ FBI កំពុងទទួលគំនាបយ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យ។

រហូតមកដល់ពេលនេះនៅមិនទាន់ មានអ្នកតំណាង FBI ណាម្នាក់អាចចេញមុខបញ្ជាក់លើព័ត៌មានចុះផ្សាយដោយ កាសែតអាមេរិកនៅឡើយទេ។ តែបើ ជាព័ត៌មានពិតមែននោះ FBI មានសិទ្ធិធ្វើ ការឆែកឆេរ និងសិក្សាលើអុីមែលរបស់លោកស្រីគ្លីនតុនដែលលោកស្រីបានប្រើក្នុងនាមជារដ្ឋមន្រ្តីការបរទេសពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ រឿងអាស្រូវអុីមែលរបស់ លោកស្រី គ្លីនតុន បានផ្ទុះឡើងដោយសារ តែលោកស្រីបានប្រើប្រអប់អុីមែលឯកជនដើម្បីដោះដូរព័ត៌មានជាផ្លូវការក្នុងនាមជាប្រមុខការទូត។ កន្លងមក FBI ក៏ធ្លាប់បានបើកការស៊ើបអង្កេតរឿងនេះម្តងហើយ តែ មិនបានរកឃើញអ្វីធំដុំទេ។

នៅលើកនេះការណ៍ដែល FBI បានផ្តោតការស៊ើបអង្កេតជាថ្មីលើអុីមែលលោក ស្រី គ្លីនតុន ក៏ដោយសារថា FBI បានរក ឃើញសារអេឡិចត្រូនិករបស់លោក Anthony Weiner ដែលបានផ្ញើទៅឲ្យក្មេងស្រីមិនទាន់គ្រប់វ័យអាយុ១៥ឆ្នាំម្នាក់ក្នុងរដ្ឋការ៉ូលីនខាងត្បូង។ លោក Anthony Weiner ជាអតីតអ្នកតំណាងរាស្រ្តក្នុងរដ្ឋញូវយ៉ក និងជាអតីតស្វាមីរបស់លោកស្រី Huma Abedin ទីប្រឹក្សាបម្រើការឲ្យលោកស្រី គ្លីនតុន។ FBI យល់ឃើញថា ដើម្បីអាច ដឹងព័ត៌មានបន្ថែមលើលោក Anthony Weiner គេត្រូវការស៊ើបអង្កេតបន្ថែមលើ អុីមែលលោកស្រី គ្លីនតុន។

ទោះបីបែបណាក្តីលោកស្រីហ៊ីលឡារីគ្លីនតុន បានត្រៀមកាំជ្រួចផ្កាភ្លើង និងសុន្ទរក ថាដំបូងសម្រាប់អបអរសាទរជ័យជម្នះនៅក្នុងការបោះឆ្នោតដ៏ខ្លីខាងមុខ។

ពិធីបាញ់កាំជ្រួចអបអរសាទររបស់លោកស្រី គ្លីនតុន នឹងធ្វើឡើងនៅទីក្រុង ញូវយ៉កក្រោយការបោះឆ្នោតបានបញ្ចប់ ហើយការបាញ់នឹងធ្វើឡើងវេលាម៉ោង ២១និង៣០នាទីថ្ងៃទី៨ ខែវិច្ឆិកា ស្ថិតនៅ ដងទន្លេ Hudson ៕ ម៉ែវ សាធី

o-us-elections-facebook


ចែករំលែក៖