ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់អំពើលួចសម្ភារៈក្នុងឃ្លាំង។
ការឃាត់ខ្លួននេះធ្វេីឡេីងនៅវេលាម៉ោង ១១ និង ៣០នាទី យប់ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងឃ្លាំងទុកចោលមួយកន្លែងស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១/ឈ្មោះ ម៉េង ពិសិដ្ឋ ភេទប្រុង អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
ទី២/ឈ្មោះ សន សុីណា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
សម្ភារ:ចាប់យក:០១/សោរចិញ្ចៀនចំនួន០៣ដើម
០២/ដង្កាប់ចំនួន០២ដើម
០៣/ទួណឺវីសចំនួន០៣ដើម
០៤/កូនកាំបិតដងឈើចំនួន០១ដើម ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបន្តអនុវត្តតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច