ព័ត៌មានទាន់ហេតុការណ៍៖

ពីធីប្រណាំងទូកក្នុងខេត្តស្វាយរៀងបានចាប់ផ្ដើមហើយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា និងព្រទ្ធសភា និងអធិការកិច្ច និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមអបអរសាទរពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលជាព្រឹត្តការណ៍មួយដ៏សប្បាយរីករាយសំរាប់ប្រជាជនខេត្តស្វាយរៀង ព្រោះមានទូកកងរាជអាវុធហត្ថទូទាំងប្រទេសមកចូលរួមប្រណាំងផងដែរ។

ក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីសំណាក់នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ញាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអស់លោកមេបញ្ជាការប៉េអឹមទូទាំងប្រទេសផងដែរ ។

សូមបញ្ជាក់ថា ពិធីប្រណាំងទូក នៅទន្លេវ៉ៃ ខេត្តស្វាយរៀង ក្នុងឆ្នាំ២០១៦នេះ មានទូកមកចូលរួមប្រណាំងសរុប ចំនួន ៥០គ្រឿង រួមមាន ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ២២នាក់ មានចំនួន ៤១គ្រឿង និងប្រភេទទូកក្ដារបីសន្លឹក ចំណុះ ៣នាក់ មានចំនួន ៩គ្រឿង ហើយកាអុំសាកល្បងមានពីរវគ្គមកហើយ។

ដោយឡែកចំពោះសន្តិសុខសុវតិ្ថភាពរបៀបរៀបរយក៏មានលក្ខណៈល្អប្រសើរដោយកម្លាំងយាមគ្រប់ផ្លូវក្នុងក្រុងដើម្បីធ្វើយ៉ាងណា បង្កភាពសប្បាយរីករាយជូនបងប្អូនប្រពលរដ្ឋឲ្យបានសប្បាយក្នុងពិធីនេះ ៕ យឹម សុថាន

4

2 3
5

ee

1


ចែករំលែក៖