ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារ ជាតិបានអំពាវនាវដល់អស់លោក លោក ស្រី នាយទាហាន នាយទាហានរងនៃកង វិស្វកម្មលេខ៥៤៩ ដែលទើបបញ្ចប់បេសក កម្មរបស់អង្គការសហប្រជាជាតិ នាថ្ងៃនេះ ត្រូវប្រញាប់រួសរាន់ចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧ ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អក្នុងសង្គម ប្រជាធិបតេយ្យ ។
ការអំពាវនាវនេះបាន ធ្វើឡើងកាល ពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុង ឱកាសដែលលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ចូលរួមទទួលដំណើរនិវត្តន៍មកកាន់មាតុ ប្រទេសវិញរបស់កងវិស្វកម្ម លេខ៥៤៩ ដែលទើបបញ្ចប់បេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល ប្រកប ដោយជោគជ័យគួរជាទីមោទនៈ នៅចំណត អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាមូល ដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ។
លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ក៏បានសម្តែងនូវការអបអរសាទរចំពោះ ជោគជ័យ និងស្នាដៃដែលកងទ័ពមួកខៀវ កម្ពុជាសម្រេចបានក្នុងការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព មនុស្សធម៌លើពិភពលោក ព្រមទាំងវាយតម្លៃ ខ្ពស់ចំពោះគណៈកម្មាធិការជាតិ ក្រោមការ ដឹកនាំរបស់ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ មន្ត្រីក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែល សហការអនុវត្តផ្នែករក្សាសន្តិភាពទទួល បានជោគជ័យជាបន្តបន្ទាប់ រួមចំណែក យ៉ាងសំខាន់ក្នុងការអនុវត្តកម្មវិធីនយោបាយការពារជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា ។
នៅពេលនោះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុនបានលើកឡើងពីលទ្ធផលការ ងាររបស់កម្លាំងកងវិស្វកម្មលេខ៥៤៩ ដែល កម្ទេចគ្រឿងផ្ទុះ ដោះបន្សាបគ្រាប់បែកដៃ កម្ទេចចោលគ្រាប់យុទ្ធភណ្ឌមួយចំនួន និង ធ្វើសកម្មភាពមនុស្សធម៌ជូនមន្ត្រីបុគ្គលិក កងមន្ទីរពេទ្យ កម្រិត២រ៉ូវ៉ាន់ដា កងកម្លាំង នេប៉ាល់ ប៉េណាំង ស្រីលង្កា និងនាយទាហាន សេនាធិការសង្កេតការណ៍ជាដើម…។
លោកស្រី ANNE LEMAISIRE បាន ស្វាគមន៍ចំពោះមាតុភូមិនិវត្តន៍ប្រកបដោយ សុវត្ថិភាពរបស់កងវិស្វកម្មលេខ៥៤៩ពិត ជាទទួលបានជោគជ័យក្នុងការបំពេញ បេកសកកម្មជាប្រវត្តិសាស្រ្តជូនអង្គការសហ ប្រជាជាតិគួរឲ្យកោតសរសើរទាំងនេះជា គំរូសម្រាប់គ្រួសារ និងសង្គមទាំងមូល ផងដែរ ៕ សុខដុម