ព័ត៌មានទាន់ហេតុការណ៍៖

អ្នកញៀនគ្រឿងញៀន៣៣នាក់ ទម្លាយជញ្ជាំងគប់ដុំថ្មប៉ូលិស រត់គេចខ្លួនពីជំរុំកែប្រែ

ចែករំលែក៖

នៅពេលដែលប៉ូលិសរារាំង ក្រុមសិស្សនៅមជ្ឈមណ្ឌុលកែប្រែ ដុងណាយ បានប្រើប្រាស់ដុំថ្មគប់ប៉ូលិសដើម្បីរត់គេចខ្លួនទៅក្រៅ ។

មន្ត្រីប៉ូលិសទីក្រុង ដុងណាយ វៀតណាមបានឲ្យដឹងថា នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា កម្លាំងចាប់ខ្លួន បញ្ជូនត្រឡប់មកវិញ អ្នកញៀនគ្រឿងញៀនរត់គេចខ្លួនបាន៦៣នាក់ ក្នុងចំណោម១៣៣នាក់ត្រឡប់ទៅ ទីតាំងខាងដើមវិញ ។ ក្រុមប៉ូលិស ក៏កំពុងស្វែងរកអ្នកដទៃទៀត ដែលបានរត់គេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើកើតឡើងចេញពីតំបន់D របស់មជ្ឈមណ្ឌុល ក្រោយមក ក្រុមអ្នកញៀននៅតំបន់នោះរត់ទៅកាន់តំបន់ផ្សេងទៀត ។

ក្រុមអ្នកកែប្រែបានយកមុងខ្នើយរបស់ខ្លួនចេញទៅក្រៅដុតចោល បង្ខំឲ្យ អ្នកការពារបើកទ្វារមជ្ឈមណ្ឌុល ។ ទីតាំងសុខាភិបាលទីនោះក៏ត្រូវបានដុតបំផ្លាញ។

ក្រុមអ្នកញៀនជាច្រើនបានឡើងលើតំបូលផ្ទះ និងវាយជញ្ជាំង រត់ចេញទៅក្រៅ ។ នៅពេលនោះ មជ្ឈមណ្ឌុលបានពឹងផ្អែកកម្លាំងប៉ូលិស ជួយអន្តរាគមន៍ ចាប់អ្នកទាំងនោះត្រឡប់មកវិញ ។ នៅពេលដែលកម្លាំងប៉ូលិសរារាំងចេញក្រៅ ក្រុមអ្នកញៀនបានយកដុំថ្មគប់លើប៉ូលិសតែម្តង។

នៅពេលនេះ កម្លាំងប៉ូលិសក៏បានខិតខំស្វែងរកចាប់ខ្លួនអ្នកដែលរត់គេចត្រឡប់មកវិញ ដើម្បីកែប្រែជាបន្តទៀត ៕ ម៉ែវ សាធី

20161107103529-3 20161107103529-1


ចែករំលែក៖