ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតអាមេរិក៖ ពលរដ្ឋ៤១លាននាក់បោះឆ្នោតមុនពេល, លោកស្រីហ៊ីលឡារី នាំមុខលោកត្រាំ

ចែករំលែក៖

ការបោះឆ្នោតអាមេរិក ចាប់ផ្តើមជាផ្លូវការ ហើយការស្ទង់មតិថ្មីបំផុត ពេលកំពុងបោះឆ្នោត បានបង្ហាញឲ្យឃើញថា លោកស្រីហ៊ីឡារី គ្លីនតុន មានប្រៀប ទៅលើគូប្រជែងគឺលោកដូណាល់ ត្រាំ។

មានពលរដ្ឋអាមេរិកបោះឆ្នោតមុនពេលរហូតដល់៤១លាននាក់ គឺបោះឆ្នោតចាប់ពីថ្ងៃទី២២ ខែតុលា រហូតមកទល់ពេលនេះ។ ការស្ទង់មតិរបស់បណ្តាញព័ត៌មាន ABS news. ABC news. Bloomberg, NBC news បានបង្ហាញឲ្យឃើញថា បេក្ខភាពមកពីគណបក្សសាធារណរដ្ឋ ចាញ់ប្រៀបលើបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យលោកស្រីហ៊ីឡារី គ្លីនតុន ។

នៅក្នុងដ្ឋFlorida មានពលរដ្ឋ៤៩,៩៤ភាគរយបោះឆ្នោតមុនពេល ក្នុងនោះក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យទៅបោះច្រើនជាងគណបក្សសាធារណរដ្ឋ រហូតដល់៨៨.០០០នាក់។

នៅពេលនេះ លោកស្រីហ៊ីលឡារី គ្លីនតុន មានឱកាសក្លាយជាប្រធានាធិបតីអាមេរិករហូតដល់ទៅ៩០ភាគរយ ។ នៅក្នុងការស្ទង់មតិទូទំាំង៥០រដ្ឋ នៅអាមេរិក សម្លេងគាំទ្រលោកស្រីគ្លីនតុនខ្ពស់ជាងលោកដូណាលត្រាំងយ៉ាងច្រើន គឺអាចនិយាយបានថា លោកស្រី គ្លីនតុន ប្រាដកជាក្លាយជាប្រធានាបតីស្រីអាមេរិកជាមិនខានឡើយ។ ប៉ុន្តែទោះបីយ៉ាណាក្តី លទ្ធផលចុងក្រោយអាចនឹងប្រែប្រួល ៕ ម៉ែវ សាធី

nvdebate-tight-race-between-clinton-and-trump_11619247_ver1-0_640_360


ចែករំលែក៖